ភ្នំពេញៈ (ព័ត៌មានលម្អិត) យោងតាមផេក នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅវេលាម៉ោង ០៦និង៣០ នាទីព្រឹក ថ្ងៃពុធ ៨កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ មានករណីអគ្គិភ័យមួយកន្លែងបានកើតឡើង នៅភូមិឡរកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ម្ចាស់ផ្ទះទី១-ឈ្មោះ ជា សំអាង ភេទប្រុស អាយុ ៦៧ ឆ្នាំ ជនជាតិ វៀតណាម មុខរបរ អ្នកលក់ត្រី ។
មូលហេតុ៖ បណ្តាលមកពីឆ្លងចរន្តអគ្គិសនី ។
– ប្រភេទសំណង់: ថ្មក្រោមឈើលើ ទំហំ ០៦ម៉ែត្រ X ០៣ម៉ែត្រ ។
ម្ចាស់ផ្ទះទី២-ឈ្មោះ ប្រាក់ លៀប ភេទប្រុស អាយុ ៧៥ ឆ្នាំ ជនជាតិខ្មែរ ផ្ទះថ្មក្រោមឈើលើ ទំហំ ១២X០៦ ម៉ែត្រ ។
ម្ចាស់ផ្ទះទី៣-ឈ្មោះ ហួរ សេងហ៊ាន់ ភេទប្រុស អាយុ ៥២ ឆ្នាំ ជនជាតិវៀតណាម ផ្ទះថ្មក្រោមឈើលើ ទំហំ ០៦X០៥ ម៉ែត្រ ។
ម្ចាស់ផ្ទះទី៤-ឈ្មោះ សុខ ចាំង ភេទប្រុស អាយុ ៥៥ឆ្នាំ ជនជាតិវៀតណាត ផ្ទះថ្មក្រោមឈើលើ ទំហំ ០៩X០៨ ម៉ែត្រ ។
ម្ចាស់ផ្ទះទី៥-ឈ្មោះ លុង ឡាំ ភេទប្រុស អាយុ ៥៤ ឆ្នាំ ជនជាតិវៀតណាត ផ្ទះថ្មក្រោមឈើលើ ទំហំ ០៥X០៦ ម៉ែត្រ ។
ម្ចាស់ផ្ទះទី៦-ឈ្មោះ ហ៊ុន ម៉ៅ ភេទស្រី អាយុ ៧៥ ឆ្នាំ ជនជាតិខ្មែរ ផ្ទះឈើប្រក់ស័ង្កសី ទំហំ ០៤X០៥ ម៉ែត្រ ។
- ប្រភេទសំណង់: ថ្មក្រោមឈើលើ ទំហំ ០៦ម៉ែត្រ X ០៣ម៉ែត្រ ។
- ខូចខាតសម្ភារៈ ឆេះផ្ទះចំនួន ០៦ ខ្នង និងសម្ភារៈប្រើប្រាស់អស់ទាំងស្រុង ។
- ស្លាប់មនុស្ស : គ្មាន ។
- របួសមនុស្ស: គ្មាន ។
កងកម្លាំងអន្តរាគមន៍បង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ បានប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យ: ចំនួន ១៩ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ១៩ រថយន្ត ស្មើនឹង ៧៦ ម៉ែត្រគូប ។
រថយន្តជំនួយអន្តរាគមន៍:
- រថយន្តសាលាខណ្ឌឫស្សីកែវចំនួន ០១ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០១ រថយន្ត ស្មើនឹង ០៤ ម៉ែត្រគូប ។
- រថយន្តទីក្រុងអូឡាំងព្យាចំនួន០២ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០២ រថយន្ត ស្មើរនឹង ០៨ម៉ែត្រគូប ។
- ពន្លត់ចប់: នៅវេលាម៉ោង ០៨និង០០ នាទីព្រឹក ថ្ងៃខែឆ្នាំដដែល ៕
មតិយោបល់