ព័ត៌មានជាតិ

បុរសម្នាក់ ទៅកាប់ដើមឈើយកសត្វកំពីងដូង អកុសលបាក់មែកឈើសង្កត់ចំក្បាល ស្លាប់មួយរំពេច

មណ្ឌលគិរីៈ បុរសម្នាក់ បានស្លាប់យ៉ាងអាណោចអាធ័ម ខណៈដែលទៅកាប់ដើមឈើយកសត្វកំពីងដូង តែអកុសលបែរជាបាក់មែកឈើសង្កត់ចំក្បាល បណ្តាលឲ្យស្លាប់មួយរំពេច។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១រសៀល ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតនៅចំណុចអូរផ្លុង ឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគីរី។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ដេម គា ភេទប្រុស អាយុ៥១ឆ្មាំ ជនជាតិក្រោល សញ្ជាតិខ្មែ មានទីលំនៅ នៅភូមិរវៀង ឃុំស្រែជិះ ស្រុកសំបូរ ខេត្តក្រចេះ៕

មតិយោបល់