សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជាច្រើននាក់ករណីវាយកាប់គ្នាបណ្តាលអោយរងរបួសធ្ងន់…
ព្រះសីហនុ:នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល០៣និង០០នាទីទៀបភ្លឺមានករណី ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស(វាយនិងកាប់ បណ្តាលឲ្យមរណ:ភាពជនរងគ្រោះ) បង្កឡេីងដោយជនសង្ស័យចំនួនប្រហែល៣០នាក់ បានធ្វេីសកម្មភាព មានជនសង្ស័យខ្លះកាន់មួកសុវត្ថិភាព ខ្សែក្រវាត់ ដំបងឈេី និងដាវកែឆ្នៃ ព្រួតគ្នាវាយទៅលេីក្រុមជនរងគ្រោះ មានគ្នា០៧នាក់ (ប្រុស ៣និងស្រី ០៤នាក់) បណ្តាលឲ្យជនរងគ្រោះ ០១នាក់ រងរបួសត្រង់ក្បាលធ្ងន់ធ្ងរ ទទួលមរណភាពនៅមន្ទីរពេទ្យ ព្រះកុសុម: រាជធានីភំ្នពេញ ។
ក្រោយពីកេីតហេតុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានចាត់ឱ្យកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ បានធ្វេីការស្រាវជ្រាវយ៉ាងចិត្តទុកដាក់រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យចំនួន១២នាក់ ។
បច្ចុប្បន្នជនសង្ស័យទាំង១២នាក់ខាងលេីកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដេីម្បីធ្វេីការសាកសួរ និងចាត់ការតាមនិតិវិធី ចំណែកបក្សពួកដែលនៅសេសសល់ កំពុងរត់គេចខ្លួន សមត្ថកិច្ចយេីងកំពុងធ្វេីការស្រាវជ្រាវចាត់ការបន្តតាមជំនាញ ៕
មតិយោបល់