បាត់ដំបងៈ មុខសញ្ញាម្នាក់ ត្រូវកម្លាំងនគបាលប៉ុស្តិ៍ឃុំបួរ សហការជាមួយអាវុធហត្ថនិងប្រជាការពារភូមិឃាត់ខ្លួន កាលពីវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៦ ចំណុច TV46452.68324 ភូមិដំណាក់បេង ឃុំបួរ ស្រុកភ្នំព្រឹក។
សមត្ថកិច្ចបានដឹងថា ជនសង្ស័យឈ្មោះ រៀង កុសល់ ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិឃុំខាងលើ ។ ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ដែលមុខសញ្ញាលួចដុតផ្ទះប្រជាពលរដ្ឋ ហើយបានឆែកឆេររកឃើញថ្នាំញៀនរួមមាន ៖ ថ្នាំញៀនគ្រាប់ពណ៌ផ្កាឈូក(wy)ប្រភេទយ៉ាម៉ាចំនួន៨៤គ្រាប់ ម្ស៉ៅក្រាមពណ៌សថ្លា (ម៉ាទឹកកក) ចំនួន៥កញ្ចប់តូច កាំបិតចុងស្រួច២ ម៉ាឡេតចំនួន១ ទូរស័ព្ទដៃ២គ្រឿង ខ្សែកកាឡៃ១ខ្សែ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានបញ្ជូនទៅអធិកានគរបាលស្រុកភ្នំព្រឹក ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕









មតិយោបល់