ព័ត៌មានសេដ្ឋកិច្ច ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

រយៈពេល ៥ឆ្នាំមកនេះ ប៉ូលិសចិនបំបែកបទល្មើសសេដ្ឋកិច្ច ៨១៥.០០០ករណី

ចិន: បើយោងតាមសេចក្តីថ្លែងការណ៍មួយនៅថ្ងៃព្រហស្បតិ៍នេះ បានឲ្យដឹងថា ប៉ូលិសចិនបានបង្ក្រាបបទល្មើសសេដ្ឋកិច្ច ៨១៥.០០០ករណី ចាប់តាំងពីឆ្នាំ២០១១ បន្ទាប់ពីខាតបង់ទឹកប្រាក់ចំនួន ៣០០ពាន់លានយន់ ស្មើនឹង ៤៥ពាន់លានដុល្លារសហរដ្ឋអាមេរិក។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិនស៊ិនហួ នៅថ្ងៃទី១៨ សីហា ឆ្នាំ២០១៦។

បើតាមក្រសសួងសន្តិសុខសាធារណៈបាននិយាយថា ឧក្រិដ្ឋកម្មទាំងនេះបានឈានដល់លំនៅដ្ឋាន, ទីផ្សារការងារ, ការការពារបរិស្ថាន, ការអប់រំ, ការមើលថែអាហារនិងការថែទាំសុខភាព ហើយឧក្រិដ្ឋកម្មបែបនេះ រួមបញ្ចូលទាំងការលួចបន្លំកាតធនាគារ, ការរៃអង្គាសប្រាក់ដោយខុសច្បាប់ជាដើម៕

មតិយោបល់