ភ្នំពេញ៖ កំណាត់ផ្លូវវិថីសម្ដេចសុធារសចាប់ពីស្តុបចំការមក (ស្តុបជលផល) រហូតដល់ចំណុចផ្លូវកែងខាងជើងរបងស្ថានទូតរុស្ស៊ី នឹងត្រូវពង្រីកចិញ្ចើមផ្លូវបន្ថែមទំហំ ៤ម៉ែត្រ ព្រមទាំងត្រូវរៀបចំដាក់លូថ្មី ដោយចាប់ផ្ដើមអនុវត្តចាប់ពីថ្ងៃទី០៩ ខែមេសា ឆ្នាំ ២០១៤ ខាងមុខ។
បើយោងតាមសេចក្ដីប្រកាសរបស់សាលារាជធានីភ្នំពេញចេញផ្សាយកាលពីថ្មីនេះ បានឲ្យដឹងថា ការពង្រីកចញ្ចើមផ្លូវ និងការដាក់លូថ្មីនេះគឺដើម្បីបញ្ចៀសការស្ទះចរាចរណ៍ និងការលិចទឹកនៅរដូវវស្សាដោយសារតែភ្លៀងធ្លាក់ខ្លាំង ស្ទះលូ៕
មតិយោបល់