ភ្នំពេញៈ (ព័ត៌មានបឋម) នៅវេលាម៉ោង០៤ និង២០ នាទីរសៀលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រថយន្តបែនដឹកដីមួយគ្រឿង ជាប់ដៃចង្កូតរេបុករបងវត្តទឹកថ្លា បណ្តាលឲ្យបាក់រងការខូចខាត ទីតាំងស្ថិតតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងសង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ករណីខាងលើនេះ ក្រោយពេលកើតហេតុ វត្តមានកម្លាំងសមត្ថកិច្ចនៅក្នុងមូលដ្ឋាន បានចុះទៅដល់ចំណុចកើតហេតុ ដើម្បីធ្វើការពិនិត្យតាមនីតិវិធីច្បាប់ ។
សម្រាប់ព័ត៌មានលម្អិតក្រុមការងារ Post News នឹងផ្សាយជូននៅពេលក្រោយបន្តទៀត ៕
មតិយោបល់