ព័ត៌មានជាតិ

ជនសង្ស័យម្នាក់ត្រូវសមត្ថកិច្ច ស្រាវជ្រាវឃាត់ខ្លួន ករណីគាស់ផ្ទះលួចយកអីវ៉ាន់

កំពង់ស្ពឺ: ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២២ វេលាម៉ោង ២និង០០នាទីទៀបភ្លឺ មានករណី លួចគាស់ទ្វារផ្ទះ ពីខាងក្រោយ(ផ្ទះលក់ដូរ ) ចូលលួចយកអីវ៉ាន់ (បារី១៥សុង) ស្ថិតភូមិរលាំងសង្កែ សង្កាត់សុព័រទេព ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

ម្ចាស់ផ្ទះខាងលើបានមកដាក់ ពាក្យបណ្ដឹងនៅប៉ុស្តិ៍សុព័រទេព ក្រោយពីបានទទួលពាក្យបណ្ដឹង ជំនាញនគរបាលយុត្តិធម៌ សហការជាមួយនគរបាលប៉ុស្តិ៍សុព័រទេព ធ្វើការស្រាវជ្រាវឃាត់ ជនសង្ស័យឈ្មោះ អ៊ួង វ៉ាន់រ៉ា ភេទប្រុស អាយុ ២៦ឆ្នាំ នៅភូមិរលាំងសង្កែ សង្កាត់សុព័រទេព ក្រុងច្បារមន នៅវេលាម៉ោង ៩និង១០នាទី នឹងបានធ្វើការដកហូតវត្ថុតាង (បារី១៥សុង ) កសាង សំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់