ព្រះសីហនុៈ កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ ករណីជនសង្ស័យ២នាក់ ប៉ុនប៉ងលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋ ស្ថិតនៅក្នុងភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
ជនសង្ស័យឈ្មោះ សុខ ខេមរា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិ២ សង្កាត់១ ក្រុងព្រះសីហនុ ម្នាក់ទៀតឈ្មោះ សុខ បញ្ញា ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិ២ សង្កាត់១ ក្រុងព្រះសីហនុ ។
វត្ថុតាងដកហូតបានមាន៖ ម៉ូតូម៉ាកស៊ីរ៉ូស ដោះក្បាំង គ្មានផ្លាកលេខ០១គ្រឿង ទូរស័ព្ទដៃ៣គ្រឿង សម្ភារៈសម្រាប់ធ្វើសកម្មភាព១ចំនួនទៀត ។
ក្រោយកើតហេតុជនសង្ស័យ ត្រូវបានសមត្ថកិច្ចមូលដ្ឋាន កសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវីធីផ្លូវច្បាប់ ៕


មតិយោបល់