ព័ត៌មានជាតិ

John​ ​Kerry​៖​ ​វៀ​ត​ណា​ម​ជា​ដៃ​គូ​ពា​ណិ​ជ្ជ​ក​ម្ម​ដ៏​ធំ​បំ​ផុ​ត​រ​ប​ស់​អា​មេ​រិ​​ក​

វៀតណាម៖ ប្រទេស​វៀតណាម​មាន​សក្តា​នុពល​ដ៏​អស្ចារ្យ​ដើម្បី​ក្លាយ​ជា​ដៃ​គូ​ពាណិជ្ជកម្ម​ដ៏​ធំ​របស់​សហរដ្ឋ​អាមេរិក​នៅ​​ក្នុង​​តំបន់។​​ នេះ​បើ​យោង​តាម​សំដី​របស់​ លេខាធិកា​រនៃ​រដ្ឋអាមេរិក​ លោក ​John Kerry​ បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃសៅរ៍។​

working_in_vietnam

ជួបជាមួយសហគមន៍ពាណិជ្ជកម្មអាមេរិក និងវៀតណាម​នៅ​ក្នុង​ទី​ក្រុង​ហូជីមីញ ​លោក ​Kerry​ បាន​និយាយ​ថា ​វៀតណាម​ ត្រូវ​បាន​ទទួល​កំណើន​ប្រកប​ដោយ​និរន្តរភាព​ និង​សក្តានុពល​ដើម្បី​ចាប់​ឡើង​ជា​មួយ​នឹង​ការ​អភិវឌ្ឍ​នៃ​ពិភព​លោក​នេះ។

​ការទំនាក់ទំនងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងប្រទេសវៀតណាមនៅពេលនេះ​កំពុង​តែមា​ន​ភាព​រលូន ​និង​ដំណើរ​ការ​ល្អ។​ ពាណិជ្ជ​កម្ម​ទ្វេភា​គី​បាន​កើន​ឡើង​នូវ​ប្រាក់​ចំណូល ​៥៥.000​ដុល្លារ​សហរដ្ឋ​អាមេរិ​ក​នៅ​ក្នុង​ឆ្នាំ​១៩៩៥​ ដល់ ​២៥​ពាន់​លាន​ដុល្លារ​អាមេរិក​ នា​ពេល​បច្ចុប្បន្ន។​ នេះ​បើ​យោងតាម​សំដី​របស់​មន្ត្រី​ការ​ទូត​សហរដ្ឋ​អាមេរិក។​

លោក Kerry បានឲ្យដឹងថាប្រជាជនអាមេរិកលែងគិតអំពីប្រទេសវៀតណាមដែលមាន​រូបភាព​នៃ​សង្គ្រាម​នោះ​ទៀត​ហើយ​ ប៉ុន្តែ​វា​ជា​ប្រទេស​មួយ​ដែល​មាន​ទំនាក់​ទំនង​ការ​ទូត​ដ៏​ល្អ​ជាមួយ​សហរដ្ឋ​អាមេរិក​ និង​សក្តា​នុពល​ដ៏​អស្ចារ្យ​សម្រាប់​ការ​អភិវឌ្ឍ។​ ទី​ភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​របស់​វៀតណាម ​VNA​ បាន​រាយការណ៍​ឲ្យ​ដឹង។​

គួរបញ្ជាក់ផងដែរថា លោក John Kerry ធ្វើដំណើរទស្សនកិច្ចជាផ្លូវការរយៈ​ពេលបួ​ន​ថ្ងៃ​នៅ​ក្នុង​ប្រទេស​វៀតណាម​ ពី​ថ្ងៃ​សៅរ៍​ ដល់​ថ្ងៃ​អង្គារ៕​

មតិយោបល់