ភ្នំពេញៈ បុរស២នាក់ឡើងផ្ទះប្រជាពលរដ្ឋបំណងលួចរបស់មានតម្លៃតែត្រូវប្រជាពលរដ្ឋតាមទាន់ស្រែកចោរបង្កការភ្ញាក់ផ្អើលចាប់បានម្នាក់ និងរត់រួចខ្លួនម្នាក់ ហើយត្រូវប្រជាពលរដ្ឋស្វាគមន៍វាយម្នាក់មួយដៃមួយជើងបែកមុខបែកមាត់ហូរឈាមស្រោចខ្លូនយ៉ាងដំណំ កាលពី១និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៦នៅចំណុចក្រោយផ្សារទំនើបស្ទឹងមានជ័យតាមផ្លូវបេតុង ក្រុម២ ភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុខាងលើម្ចាស់ផ្ទះគេងលង់លក់យ៉ាងស្កប់ស្កល់ មួយសន្ទុះក្រោយមកស្រាប់តែមានជនសង្ស័យចំនួន២នាក់ជិះម៉ូតូមួយគ្រឿងមិនស្គាល់ម៉ាកបានឈប់នៅពីមុខផ្ទះ ដោយបុរសម្នាក់ចូលទៅធ្វើសកម្មភាព និងម្នាក់ទៀតនៅចាំមើលផ្លូវតែដោយសកម្មភាពនេះត្រូវបានភ្ញាក់ផ្អើលដល់ម្ចាស់ផ្ទះ ក៏ស្រែកថា ចោរៗ បង្កការភ្ញាក់ផ្អើលដល់អ្នកជិតខាងចេញមកជួយឡោមព័ទ្ឋដេញចាប់ចោរគាស់ផ្ទះទាំង២នាក់នោះ ធ្វើឲ្យចោរ ភ័យស្លន់ស្លោ រត់ចែកជើងគ្នា ដោយម្នាក់ឡើងជិះម៉ូតូគេចខ្លួន និងបក្ខពួកម្នាក់ទៀត ជាអ្នកមើលផ្លូវត្រូវប្រជាពលរដ្ឋស្ទាក់ជាប់ ព្រួតគ្នាវាយស្ទើរក្ស័យសង្ខារ។ បន្ទាប់មកប្រជាពលរដ្ឋក៏ប្រគល់ឲ្យសមត្ថកិច្ច ដើម្បីសួរនាំបន្ត។
បច្ចុប្បន្នជនសង្ស័ខាងលើ ត្រូវបានសមត្ថកិច្ចសាកសួរនាំ និងកសាងសុំណុំរឿងបញ្ជូនទៅតុលាការចាត់ការទៅតាមផ្លូវច្បាប់៕
https://youtu.be/wBt5vl_uzmk
មតិយោបល់