Post News Media ព័ត៌មានជាតិ ការងារ KTV មិ...

ការងារ KTV មិនសូវកាក់កប បន្ថែមលក់គ្រឿងញៀនមួយមុខទៀតមានអីខ្នោះ

កោះកុង: កាលពីថ្ងៃទី១៤ ខែមិនា ឆ្នាំ២០១៩ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន ចុះបង្ក្រាបមុខសញ្ញាជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិស្មាច់មានជ័យ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ឃាត់ខ្លួនជនសង្ស័យចំនួន ២ នាក់ ស្រី
១.ឈ្មោះ ឆាន់ សុផានី ភេទស្រី ឆ្នាំ អាយុ ២៩ ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិក KTV ទីលំនៅបច្ចុប្បន្ន ភូមិ . សង្កាត់កើតហេតុ ។
២.ឈ្មោះ ព្រាប កញ្ញា ភេទស្រី ឆ្នាំ អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិក KTV ទីលំនៅបច្ចុប្បន្ន ភូមិ . សង្កាត់កើតហេតុ ។

សម្ភារ:ដកហូតបានរួមមាន ៖ ម្សៅក្រាមព៌ណសថ្លា ម៉េតំហ្វេតាមីន ៣ កញ្ចប់ធំ និងថ្នាំប្រភេទ WY ចំនួន ៨ និងឧបករណ៍សម្រាប់ជក់មួយចំនួនទៀត។

ក្រោយពីធ្វើការសាកសួរ មុខសញ្ញាសង្ស័យខាងលើ ក៏ឈានទៅដល់ឃាត់ខ្លួនមុខសញ្ញាចែកចាយ និងប្រើប្រាស់ ៦ នាក់ទៀត នៅថ្ងៃទី ១៥ ខែមិនា ឆ្នាំ២០១៩ នៅចំណុចភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ៖
១.ឈ្មោះ សេង ប៊ុនធា ហៅធា ភេទប្រុស ឆ្នាំអាយុ ៣០ ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងសំណង់ ទីលំនៅបច្ចុប្បន្ន ភូមិ . សង្កាត់កើតហេតុ ទី ២។
២.ឈ្មោះ ឃិន ស៊ុនហេង ហៅហេង ភេទប្រុស អាយុ ២១ ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងទូក ទីលំនៅបច្ចុប្បន្ន ភូមិ . សង្កាត់កើតហេតុ ទី ១ ។
៣. ឈ្មោះ រ៉ សាលី ភេទប្រុស អាយុ ៣៧ ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរ កម្មករនេសាទ ទីលំនៅបច្ចុប្បន្នភូមិ ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ។
៤.ឈ្មោះ ចាន់ សឹង ភេទប្រុស អាយុ ៤១ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករនេសាទ ទីលំនៅបច្ចុប្បន្ន ភូមិ . សង្កាត់កើតហេតុ ទី ២។
៥.ឈ្មោះ ខៀវ ចំរើន ភេទប្រុស អាយុ ៣៦ ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងម៉ូតូ ទីលំនៅបច្ចុប្បន្ន ភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ។
៦.ឈ្មោះ ផាន សុម៉េត ភេទប្រុស អាយុ ៥២ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករនេសាទ ទីលំនៅបច្ចុប្បន្ន ភូមិ . សង្កាត់កើតហេតុ ទី ២។

ដកហូតបានវត្ថុតាងបន្ថែមមាន ៖ ម្សៅក្រាមព៌ណសថ្លា ម៉េតំហ្វេតាមីន ១៧ កញ្ចប់តូច និងឧបករណ៍សម្រាប់ជក់មួយចំនួនទៀត ។

ក្រោយពីឃាត់ខ្លួនបានរួចមកជនសង្ស័យទាំងអស់កំពុងបំពេញសំណុំរឿងដើម្បីចាត់ការតាមនិតិវិធីច្បាប់៕

 

Loading...