កណ្ដាលៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា នៅថ្ងៃសុក្រ ៨រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព. ស ២៥៦៥ត្រូវនិងថ្ងៃទី២៩ ខែតុលាឆ្នាំ២០២១ ករណីហិង្សាដោយចេតនាវេលាម៉ោង ១៣និង៣០នាទីចំណុចឃ្លាំងក្រណាត់របស់ជនរងគ្រោះភូមិខ្ពបវែង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាល។
ជនរងគ្រោះឈ្មោះ ឈួន ខន ភេទប្រុស អាយុ ៦៥ឆ្នាំ ខ្មែរទីលំនៅភូមិខ្ពបវែង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរលក់ដូរ(រងរបួសរលាត់ក្បាលជង្គង់ខាងស្តាំ)។
ជនសង្ស័យឈ្មោះ ឃុន មករា ហៅយ៉ា ភេទប្រុស អាយុ ៣៦ឆ្នាំ ទីលំនៅភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅខេត្តកណ្តាល មុខរបរមិនពិតប្រាកដ (ឃាត់ខ្លួន) ។
វត្ថុតាងចាប់យក៖ កាំបិតប៉័ងដងឈើចំនួន១ប្រវែង២៩ស.ម(របស់ជនសង្ស័យ)។
នៅវេលាកើតហេតុខាងលើ ពេលដែលជនរងគ្រោះកំពុងតែសំរាកនៅលើផ្ទះ ពេលនោះស្រាប់តែជនសង្ស័យ បានដើរចូលមកក្នុងឃ្លាំង ដាក់ក្រណាត់របស់ជនរងគ្រោះ ដោយមានកាន់កាំបិតប៉័ងតោមួយ សួររកប្រពន្ធរបស់ខ្លួន តែកម្មករនៅទីនោះប្រាប់ថា អត់ឃើញទេ ហើយជនសង្ស័យបានប្រាប់កម្មករថា អោយហៅថៅកែ(ជនរងគ្រោះ)មកជួបខ្លួន ដោយឮជនសង្ស័យសួររក ជនរងគ្រោះបានចុះពីលើផ្ទះមកជួប ស្រាប់តែជនសង្ស័យដេញកាប់ជនរងគ្រោះ តែកាប់មិនត្រូវ ហើយជនរងគ្រោះភ័យបានរត់ដួលបណ្តាលអោយរងរបួសរលាត់ជង្គង់ខាងស្តាំមួយកន្លែង ភ្លាមនោះបានកម្មករជួយទើបជនសង្ស័យទំលាក់កាំបិតចោល ចំណែកឯជនរងគ្រោះបានរាយការណ៍ជូនសមត្ថកិច្ច អោយជួយអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យបាន ទាំងវត្ថុតាងបញ្ជូនមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីធ្វើការសាកសួរនិងកសាងសំណុំរឿងតាមនីតិវិធី៕




មតិយោបល់