សមត្ថកិច្ចឃាត់ខ្លួននារីម្នាក់ ករណីបើកទីតាំងលេងល្បែងស៊ីសងខុសច្បាប់ (កត់ឆ្នោតខ្មែរ និងភ្នាល់ប្រណាំងឡានតាមអនឡាញ)

ភ្នំពេញៈ យោងតាមផេក អធិការដ្ឋាននគរបាលខណ្ឌសែនសុខ
បានឲ្យដឹងថា ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ ម៉ោង ៦និង៣០នាទីល្ងាច ប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីបើកទីតាំងលេងល្បែងស៊ីសងខុសច្បាប់(កត់ឆ្នោតខ្មែរ និងភ្នាល់ប្រណាំងឡានតាមអនឡាញ) នៅចំណុចផ្ទះជួល ផ្លូវបេតុង ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ បង្កដោយជនសង្ស័យឈ្មោះ ស៊ីន ចន្ធី ភេទស្រី អាយុ ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកកត់ឆ្នោត ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ (គ្មានសារធាតុញៀន) ។

សម្ភារៈដកហូត៖ ទូរស័ព្ទដៃ ០២គ្រឿង , ម៉ាស៊ីនចាក់ឆ្នោត០៣គ្រឿង , ប្រាក់រៀល ១៨៨.៤០០រៀល និងសម្ភារៈមួយចំនួន ។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *