ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យ០៣នាក់ ករណីលួចគ្រឿងអលង្ការនៅចំណុចផ្ទះជួល ខណៈម្ចាស់ទៅធ្វើបុណ្យសពម្តាយ

ភ្នំពេញ: នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង០២និង០០នាទី រំលងអធ្រាត្រ នៅចំណុចក្នុងផ្ទះជួល ផ្លូវលំ ក្រុមទី៩ ភូមិព្រែកទាល់១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានករណីលួច (យកគ្រឿងអលង្ការ) កើតឡើង០១លើក បង្កឡើងជនសង្ស័យ០៣នាក់ ស្លៀកពាក់ស៊ីវិល មធ្យោបាយថ្មើរជើង ។

១-ជនសង្ស័យឈ្មោះ ទៀន រ៉ាឌូ ហៅភ័ក្ត្រ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបររើសអេតចាយ និងទីកន្លែងស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិព្រែកទាល់១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (ឃាត់ខ្លួនមានផ្ទុកសារធាតុញៀន) ។ ២-ឈ្មោះ សម ស៊ីណារ៉េត ហៅគី ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ និងទីកន្លែងស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិព្រែកទាល់១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (ឃាត់ខ្លួនមានផ្ទុកសារធាតុញៀន) ។ ៣-ឈ្មោះ សិទ្ធ ធារ៉ា ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ និងទីកន្លែងស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិព្រែកទាល់១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (ឃាត់ខ្លួនមានផ្ទុកសារធាតុញៀន) ។

ចំណែកឯជនរងគ្រោះឈ្មោះ ខុន ឃឿន ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរបើករថយន្ត ស្នាក់នៅផ្ទះជួល ផ្លូវលំ ក្រុមទី៩ ភូមិព្រែកទាល់១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ជនរងគ្រោះនិងក្រុមគ្រួសារ ទៅធ្វើបុណ្យសពម្តាយ នៅស្រុកកោះធំ ខេត្តកណ្តាល មិនអាចមកដាក់ពាក្យបណ្តឹង នៅទីស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្ទឹងមានជ័យទី២ទេ ។

សម្ភារ:បន្សល់ទុក៖ គ្រឿងអលង្ការមួយចំនួនរួមមាន៖ លោហធាតុពណ៌ទង់ដែង មានដាំត្បូង ពណ៌សតូចៗចំនួន០២, ខ្សែដៃលោហធាតុពណ៌ទង់ដៃង ចំនួន០១ និងខ្សែដៃអង្កាំ ពណ៌ស ចំនួន០១ខ្សែ (ជារបស់ជនរងគ្រោះ) ។

បច្ចុប្បន្នជនសង្ស័យទាំង០៣នាក់ ឃាត់ខ្លួននៅអធិការដ្ឋាន ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ៕

មតិយោបល់