ព័ត៌មានជាតិ

នគរបាលបង្រ្កាបករណីភ្នាល់ជល់មាន់មួយកន្លែង ឃាត់ខ្លួនអ្នកប្រព្រឹត្តចំនួន ៥នាក់ អនុវត្តតាមច្បាប់

បាត់ដំបងៈ កាលពីថ្ងៃសៅរ៍ ៩រោច ខែ អស្សុជ ឆ្នាំ ឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ១១និង៤០នាទី នៅចំណុចដីចំការភូមិតាំងយូ ឃុំអូរដា ស្រុកកំរៀង ខេត្តបាត់ដំបង អនុវត្តតាមយោបល់ដឹកនាំរបស់លោក សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរ បាលខេត្តបាត់ដំបង រួមនឹងយោបល់លោកវេសេ នី យ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ លោកវរសេនីយ៍ទោ វេ គឹមចត់ ជាអធិការនគរបាលស្រុកកំរៀង បានដឹកនាំមន្រ្តីផ្នែកជំនាញ បង្រ្កាបករណីលេងល្បែងភ្នាល់ (ជល់ភ្នាល់មាន់) មួយករណីក្នុងបទល្មើសជាក់ស្ដែង ក្នុង នោះបានឃាត់ខ្លួនអ្នក ប្រព្រឹត្តចំនួន ៥នាក់គឺ៖
១-ឈ្មោះញឹប ម៉ៅភេទប្រុសអាយុ ៦២ឆ្នាំ ភូមិតាំងយូ ឃុំអូរដាស្រុកកំរៀង ខេត្តបាត់ដំបង ។
២-ឈ្មោះពៅ ឡឹង ភេទប្រុសអាយុ ២៦ឆ្នាំ រស់នៅភូមិភ្នំមួយរយ ឃុំត្រាំង ស្រុកកំរៀង ខេត្តបាត់ដំបង ។
៣-ឈ្មោះជួប ចិត្រ ភេទប្រុសអាយុ ៤១ឆ្នាំរស់នៅភូមិស្វាយ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ។
៤-ឈ្មោះតេង យ៉ីម ភេទប្រុសអាយុ ៥២ឆ្នាំ រស់នៅភូមិលំផាត់ឃុំអូរដា ស្រុកកំរៀង ខេត្តបាត់ដំបង ។
៥-ឈ្មោះអ៊ុ វណ្ណ ភេទប្រុស អាយុ ៦១ឆ្នាំ រស់នៅភូមិស្វាយ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ។

ដកហូតវត្ថុតាងរួមមាន៖
-ម៉ូតូចំនួន ៤គ្រឿង សត្វមាន់ចំនួន ០២ក្បាល និងស៊ុសម្រាប់ក្រុងមាន់ចំនួន០៣ ជញ្ជីងសម្រាប់ថ្លឹងមាន់ចំ នួន ០១ ។

នៅពេលនេះសមត្ថកិច្ចនគរបាលស្រុក បានរៀបចំសំណុំរឿងបញ្ជូនអ្នកប្រព្រឹត្តខាងលើ រួមទាំងវត្ថុតាងមកកាន់ការិយាល័យជំនាញអនុវត្តតាម នីតិវិធី ច្បាប់៕

មតិយោបល់