(វ៉ាស៊ីនតោន)៖ អតីតប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា បានសរសេរនៅលើគណនី Twitter របស់លោកកាលពីថ្ងៃអាទិត្យចុងសប្តាហ៍ កន្លងទៅនេះ ថាលោកបានធ្វើតេស្តមានវិជ្ជមានកូវីដ១៩ ដោយមានរោគសញ្ញាស្រាល។
«ខ្ញុំមានអាការៈរមាស់ក្នុងបំពង់ក ប៉ុន្មានថ្ងៃមកនេះ ប៉ុន្តែខ្ញុំមានអារម្មណ៍ល្អជាធម្មតា»។ នេះការបញ្ជាក់របស់លោក អូបាម៉ាដោយបន្ថែមថាភរិយា របស់លោក គឺអតីតជំទាវទី១ អាមេរិក លោកស្រី Michelle Obama បានធ្វើតេស្តអវិជ្ជមានកូវីដ១៩ ហើយក៏បានជំរុញឱ្យប្រជាជនអាមេរិក ទៅទទួលការចាក់វ៉ាក់សាំង២ដូស រួមដូសជំរុញផងដែរ៕
មតិយោបល់