ព័ត៌មានជាតិ

កូរ៉ូឡាបោះពួយចូលទៅសំងំផ្ទះប្រជាពលរដ្ឋ សំណាងគ្មានអ្នករបួស

ភ្នំពេញ: សំណាងណាស់ មនុស្សប្រុសស្រី៣នាក់នៅក្នុងរថយន្ត រួមជាមួយម្ចាស់ផ្ទះ ដែលមិនបណ្តាលឲ្យរងរបួស គ្រាន់តែខូចខាតទ្រព្យសម្បត្តិតែប៉ុណ្ណោះ នៅក្នុងហេតុការណ៍បើករថយន្តបុកចូលផ្ទះនាម៉ោង ៣ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៦ ស្ថិតនៅតាមបណ្តោយផ្លូវវេងស្រេង ក្នងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

ម្ចាស់ផ្ទះដែលរងការខូចខាតទ្រព្យសម្បត្តិដោយសាររថយន្តបុកចូលនោះបានប្រាប់ថា នៅវេលាកើតហេតុរូបគាត់រួមជាមួយក្រុមគ្រួសារកំពុងតែសម្រាន ស្រាប់តែឮសំឡេងផ្ទុះដូចគ្រាប់បែក ក៏ភ្ញាក់ដឹងខ្លួនហើយភ័យស្លន់ស្លោ ស្មានតែផ្ទុះអ្វី លុះពេលចេញមើលក៏ឃើញរថយន្តកូរ៉ូឡាមួយគ្រឿងពណ៌ក្រហម បាកបើកបុកតូប និងបុកទ្វារផ្ទះបណ្តាលឲ្យខូចខាតទ្រព្យសម្បត្តិតែប៉ុណ្ណោះ ដោយសាររថយន្តបែកកង់ មិនអាចបុកបន្តទៀត កុំអីគ្រួសារគាត់ត្រូវមានអ្នករងរបួសបាត់ទៅហើយ ។ ចំណែកខាងរថយន្តបង្កវិញក៏មិនមានអ្នកណារងរបួសដែរ  គ្រាន់តែខូចខាតទ្រព្យសម្បត្តិដូចគ្នា។

ក្រោយកើតហេតុដោយសារតែគ្រោះថ្នាក់ខាងលើនេះមិនបណ្តាលឲ្យមានមនុស្សរងរបួស ទើបខាងម្ចាស់រថយន្ត និង ម្ចាស់ផ្ទះចរចាសងសំណងនៅកន្លែងផ្ទាល់តែម្តង៕

photo_2016-08-19_06-51-33

photo_2016-08-19_06-51-36

photo_2016-08-19_06-51-39

photo_2016-08-19_06-51-43

photo_2016-08-19_06-51-46

មតិយោបល់