ព័ត៌មានជាតិ

បុរសម្នាក់ផឹកស៊ីស្រវឹង ដកកាំភ្លើងខ្លីភ្ជង់គេឯងក្នុងហាង (វីហ្វ្រេន) ភ្ញាក់ផ្អើលដល់ភ្ញៀវនិងសមត្ថកិច្ច

ភ្នំពេញៈ នៅវេលាម៉ោង១២និង២០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២១ មានករណីបុរសម្នាក់ផឹកស៊ី ក្នុងហាងមួយកន្លែងដែលមានយីហោ ( វីហ្រេ្វន ) រហូតស្រវឹងជោកជាំ បានធ្វើសកម្មភាពដកកាំភ្លើងខ្លី ដើរភ្ជង់គេឯងផ្អើលដល់ភ្លៀវ កំពុងតែផឹកស៊ីរត់ជាន់ជើងគ្នា ទីតាំងស្ថិតតាមបណ្ដោយផ្លូវ៤៧៤ កែងផ្លូវ១០១ ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ។

ដំណើររឿងហេតុ៖ នៅមុនពេលកើតហេតុ គេឃើញជនបង្កបានរួមដំណើរជាមួយបុរសម្នាក់ទៀត បានជិះរថយន្តឡិចស៊ីសមួយគ្រឿង ពណ៌ខ្មៅ NX300 ពាក់ស្លាកលេខ ភ្នំពេញ 2BC-7125 បានចូលទៅក្នុងហាងខាងលើ ទាំងមានសភាពស្រវឹងស្រាជោកជាំរួចទៅ ហើយដើម្បីផឹកស៊ីបន្តទៀត ។ ប៉ុន្តែមិនទាន់បានប៉ុន្មានផង ក៏ស្រែកអួតអាងថា គ្មានអ្នកខ្លាំងជាងខ្លួន រួចក៏បានដកកាំភ្លើងខ្លី ចេញពី ចង្កេះមក ហើយអាម៉េកាំភ្លើងនឹងបញ្ចូលគ្រាប់ រួចក៏ដើរភ្ជង់គេឯងពេញក្នុងហាងកើតហេតុ ។ ខណៈពេលនោះដែរ ភ្ញៀងដែលនៅ ក្នុងហាងនោះ កំពុងតែផឹកស៊ីយ៉ាងសប្បាយ មានការភ័យខ្លាច បានរត់ចែកជើងគ្នាពេញទាំងផ្លូវ បង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង ដល់កម្លាំងសមត្ថកិច្ច នៅក្នុងមូលដ្ឋានកន្លែងកើតហេតុនោះ ។

បន្ទាប់មកបុរសដែលដកកាំភ្លើងភ្ជង់គេឯងនោះ ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនធ្វើការសាកសួរ និងធ្វើកំណត់ហេតុ ដើម្បីកសាងសំណុំរឿង ចាត់ការបន្តតាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់