កំពង់ស្ពឺៈ កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង១០និង៥០នាទី កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកគងពិសី បានល្បាត
ក្នុងភូមិសាស្រ្តស្រុក ដល់ចំណុចផ្លូវបេតុងពុះដីឡូតិ៍ ស្ថិតនៅក្នុងភូមិចាស់ ឃុំព្រៃញាតិ ធ្វើការឃាត់ខ្លួនក្មេងទំនើង ៤នាក់ ៖
១.ឈ្មោះ ជួន ដាវ ភេទប្រុស អាយុ ១៩ឆ្នាំ រស់ភូមិចាស់ ឃុំព្រៃញាតិ
២.ឈ្មោះ សាន វុទ្ធី ភេទប្រុស អាយុ ២០ ឆ្នាំ រស់នៅភូមិព្រៃគុក ភូមិព្រៃញាតិ
៣.ឈ្មោះ ឆន ប៊ុនរិទ្ធ ភេទប្រុស អាយុ ២០ ឆ្នាំ រស់នៅភូមិព្រៃគុក ឃុំព្រៃញាតិ
៤.ឈ្មោះ សយ ណារីន ភេទប្រុស អាយុ ២១ឆ្នាំ រស់នៅភូមិព្រៃគុក ឃុំព្រៃញាតិ ។
ដកហូត ដាវ ២ដើម កាំបិតតាំងតោ ១ដើម និងម៉ូតូ ១គ្រឿង ម៉ាកអិចស៊ិនទ័រ ពណ៌ខៀវ គ្មានស្លាកលេខ។
ដោយបានគោលការណ៍ពីលោកស្នងការនគរបាលខេត្ត ជំនាញបានធ្វើកិច្ចសន្យា និងអញ្ជើញអាណាព្យាបាលយកទៅអប់រំបន្តនៅ
ផ្ទះ៕


មតិយោបល់