បាឡែន ឈ្មោលបួនក្បាលត្រូវបានស្លាប់នៅលើឆ្នេរខ្សាច់ក្នុទីក្រុង Yangcheng ក្នុងខេត្ត ជីងស៊ូ មូលហេតុនៃការស្លាប់នេះ ដោយសារអ្នករកស៊ី លក់សាច់ក្នុងតំបន់ ។
បាឡែននេះ ត្រូវបានបញ្ចប់ជីវិតកាលពីថ្ងៃ សុក្រ មុនពេលគេយកវាចេញពីតំបន់ឆ្នេរ ដោយកាត់យកផ្នែកសំខាន់របស់បាឡែន ដែលជាអំពើមួយខុសច្បាប់ ។
បាឡែនខ្លះ ត្រូវបានឈ្មួញរកស៊ីលក់សាច់ កាប់យកកន្ទុយ ព្រុយ ដែលបង្កឲ្យឆ្នេរនៅតំបន់ក្នុងខេត្តមួយនេះ ពោរពេញទៅ ដោយឈាម ។
បុរសអ្នកនេសាទម្នាក់ធ្វើការស្និដ្ឋានថា ផ្នែកសំខាន់ៗ ដែលគេកាប់យកសាច់នោះ ប្រហែលជា ១០០ គីឡូក្រាម ។
បន្ទាប់ពីព័ត៌មានបានចុះផ្សាយ ពីជំទង់បានឡែនឈ្មោល ៤ ក្បាល ដែលរុំខៃ្សប៊ីឡុងការពារ ដោយប៉ូលីសក្នុងតំបន់ ក្នុងគោលបំណងឲ្យបាឡែនទាំងនោះរស់ឡើងវិញ ដោយផ្តល់ជាទឹកដើម្បីឲ្យវាមានសំណើម ។
ទោះបីជាខិតខំប្រឹងបែ្រងជួយសង្រ្គោះពីសំណាក់ប៉ូលីសក្នុងតំបន់ក្តី តែការជួយសង្គ្រោះនោះចាត់ទុកជាអសាបង់ ដោយបាឡែន៤ ក្បាលនោះបានស្លាប់ទៅ ហើយ ។
គួរបញ្ជាក់ផងដែរថាបានឡែនដែលមានប្រវែង ២០ ម៉ែត្រ ហើយមានទម្ងន់រហូតដល់ទៅ ៣០ តោន ក្នុងបាឡែនមួយក្បាល ៕
ប្រែសម្រួលដោយៈ បុរសដំណឹង
ប្រភពៈ maydaily
efforts
មតិយោបល់