(តៃប៉ិ)៖ កោះតៃវ៉ាន់ នៅថ្ងៃពុធ ទី០៣ ខែវិច្ឆិកានេះ បានស្វាគមន៍ការធ្វើដំណើរទស្សនកិច្ចជាលើកដំបូងរបស់ប្រតិភូសភាអឺរ៉ុបមកកាន់ដែនកោះរបស់ខ្លួនដោយចាត់ទុកថា ដំណើរទស្សនកិច្ចនេះ មានសារៈសំខាន់បំផុត។
នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន ក្រសួងការបរទេសតៃវ៉ាន់បានសង្កត់ធ្ងន់ដូច្នេះថា «នេះជាការធ្វើដំណើរទស្សនកិច្ចផ្លូវការជាលើកដំបូងបំផុតនៃក្រុមប្រតិភូសភាអឺរ៉ុបមកកាន់ កោះតៃវ៉ាន់ ជាប្រវត្តិសាស្ត្រ ដែលមានសារៈសំខាន់ជាទីបំផុត»។ ក្រសួងការបរទេសតៃវ៉ាន់ បន្ថែមទៀតថាក្រុមប្រតិភូសភាអឺរ៉ុប ដឹកនាំដោយសមាជិកសភាអឺរ៉ុបលោក Raphael Glucksmann ហើយភាគីទាំង២ នឹងពិភាក្សាគ្នាពីការគំរាមកំហែងនានាក្នុងនោះរួមមានព័ត៌មានក្លែងក្លាយ និងការវាយប្រហារព័ត៌មានវិទ្យាជាដើម។
ដំណើរទស្សនកិច្ចរយៈពេល៣ថ្ងៃ របស់ក្រុមប្រតិភូសភាអឺរ៉ុបត្រូវបានរៀបចំឡើងដោយគណៈកម្មាធិការសភាអឺរ៉ុបទទួលបន្ទុកប្រយុទ្ធប្រឆាំងនឹងការលូកលាន់ពី បរទេស។ ប៉ុន្តែ ដំណើរទស្សនកិច្ចបែបនេះដែលនឹងក្លាយជាការត្រួសត្រាយផ្លូវឆ្ពោះទៅរកការពង្រឹងទំនាក់ទំនងរវាងអឺរ៉ុប និងតៃវ៉ាន់ត្រូវគេរំពឹងថានឹងបង្កឱ្យចិន ដែលចាត់ទុកតៃវ៉ាន់ជាខេត្តមួយរបស់ខ្លួនផ្ទុះកំហឹង៕
ប្រភព៖ Reuters
មតិយោបល់