ព័ត៌មានជាតិ

ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ នៅចំណុចផ្ទះលក់ម្ជូរវត្តភ្នំ ពាក់ព័ន្ធករណីលួចម៉ូតូហុងដាសេ១២៥

ភ្នំពេញ: នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង១០ និង ៣០ នាទី កម្លាំងការិយាល័យបានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ នៅចំណុចផ្ទះលក់ម្ជូរវត្តភ្នំ១៦៨ ផ្លូវលេខ៤៧ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ពាក់ព័ន្ធប្រព្រឹត្តបទល្មើស អំពើលួច ( លួចយកម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅ ស៊េរីឆ្នាំ២០១០ លេខតួ-លេខម៉ាស៊ីន ៨៤៧៦៦៨៨ ពាក់ផ្លាកលេខភ្នំពេញ ១AO-៥៤០៦) ប្រព្រឹត្តនៅចំណុចផ្ទះជួលលេខ៥១ ផ្លូវលំ ភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង១៣ និង៣៥ នាទី និងចាប់យកម៉ូតូជាមធ្យោបាយជិះធ្វើសកម្មភាព ចំនួនមួយគ្រឿង បញ្ជូនមកការិយាល័យ ចាត់ការតាមនីតិវិធី៖

ជនសង្ស័យឈ្មោះ សែម រដ្ឋា ហៅ វី ភេទប្រុស អាយុ ២៩ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ ។ វត្ថុតាងចាប់យក៖ -ម៉ូតូម៉ាកស៊ុយហ្ស៊ុយគីនិច ពណ៌ស លេខតួ លេខម៉ាស៊ីន ៣១៣២៨២ ពាក់ស្លាកលេខ ភ្នំពេញ ១CC ៦៦៦៧

ជនរងគ្រោះឈ្មោះ ម៉ី ចិន្តា ភេទស្រី អាយុ ៣២ ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះលេខ៥១ ផ្លូវលំ ភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ មុខរបរ លក់ដូរ ។ សម្ភារ:បាត់បង់៖ -ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១០ លេខតួ-លេខម៉ាស៊ីន៨៤៧៦៦៨៨ ពាក់ផ្លាកលេខភ្នំពេញ ១AO-៥៤០៦ ។

ដំណើររឿងហេតុ៖ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង១៣ និង៣៥ នាទី មានករណីអំពើលួច (លួចយកម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១០ លេខតួ-លេខម៉ាស៊ីន ៨៤៧៦៦៨៨ ពាក់ផ្លាកលេខភ្នំពេញ ១AO-៥៤០៦ ) ប្រព្រឹត្តនៅចំណុច ផ្ទះជួលលេខ៥១ ផ្លូវលំ ភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ បង្កឡើងដោយជនសង្ស័យចំនួន០២នាក់ មានឈ្មោះ ពីន ហៅ ខ្មៅ ភេទប្រុស អាយុប្រហែល ២៥ ឆ្នាំ ជនជាតិខ្មែរ និងឈ្មោះ សែម រដ្ឋា ហៅ វី នៅពេលជនសង្ស័យឈ្មោះ សែម រដ្ឋា ហៅ វី កំពុងដេកនៅលើបង់មុខមន្ទីរពេទ្យគន្ធបុប្ផា ហើយឈ្មោះ ពីន ហៅ ខ្មៅ បានជិះម៉ូតូម៉ាកស៊ុយហ្ស៊ុយគីនិច ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ១CC៦៦៦៧ មកជួបឈ្មោះ សែម រដ្ឋា ហៅ វី ហើយបបួលគ្នាចេញធ្វើសកម្មភាពលួច ម៉ូតូរបស់ប្រជា ពលរដ្ឋក្នុង រាជធានីភ្នំពេញ ពេលជនសង្ស័យឈ្មោះ ពីន ហៅ ខ្មៅ បើកម៉ូតូឌុបឈ្មោះ សែម រដ្ឋា ហៅ វី មកដល់ចំណុចកើតហេតុ ខាងលើ ក៏បានឃើញម៉ូតូរបស់ជនរងគ្រោះម៉ាកខាងលើ ចតទុកនៅមុខផ្ទះកន្លែងកើតហេតុ ឃើញស្ងាត់ពុំមានមនុស្សជនសង្ស័យ ឈ្មោះ ពីន ហៅ ខ្មៅ ក៏ឈប់ម៉ូតូនៅចិញ្ចើមថ្នល់ រួចដើរចូលទៅធ្វើសកម្មភាព លួចម៉ូតូរបស់ជនរងគ្រោះ ចំណែកឈ្មោះ សែម រដ្ឋា ហៅ វី អង្គុយលើម៉ូតូជាអ្នកមើលផ្លូវ បន្ទាប់ពីឈ្មោះ ពីន ហៅ ខ្មៅ ធ្វើសកម្មភាពលួចម៉ូតូរបស់ជនរងគ្រោះ បានសម្រេចរួចហើយ ឈ្មោះ ពីន ហៅ ខ្មៅ ជិះម៉ូតូរបស់ជនរងគ្រោះគេចខ្លួន ចំណែកឈ្មោះ សែម រដ្ឋា ហៅ វី ជិះម៉ូតូរបស់ឈ្មោះ ពីន ហៅ ខ្មៅ តាមពីក្រោយគេចខ្លួនបាត់អស់ ។

បច្ចុប្បន្នជនសង្ស័យខាងលើ និងវត្ថុតាងការិយាល័យកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី ៕

មតិយោបល់