ព័ត៌មានជាតិ

Update៖ ម្ចាស់ចេញទៅធ្វើការរោងចក្រអស់ លុះត្រឡប់មកវិញ ក៏ឃើញភ្លើងឆេះផ្ទះទៅហើយ…

ភ្នំពេញ: នៅវេលាម៉ោង ១១និង៣០នាទីព្រឹក ថ្ងៃពុធ ១៣រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័កពស២៥៦៥ ត្រូវនឹងថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១ មានករណីអគ្គិភ័យមួយកន្លែង កើតឡើងនៅចំណុចផ្លូវBT ភូមិខ្វិត សង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ម្ចាស់ទីតាំងឈ្មោះ ហួ ចន្ធី ភេទស្រី អាយុ ២៩ឆ្នាំ មុខរបរ ធ្វើការរោងចក្រ។

មូលហេតុ៖ បណ្តាលមកពីឆ្លងទុស្សេខ្សែភ្លើង និងមិនមានមនុស្សនៅ ចេញទៅធ្វើការរោងចក្រ លុះត្រឡប់មកវិញ ក៏ឃើញភ្លើងឆេះផ្ទះទៅហើយ។

-ប្រភេទសំណងឈើលើថ្មក្រោម(៤ម៉ែត្រx៥ម៉ែត្រ)។
-ខូចខាតសំម្ភារ:ទាំងស្រុង។
-ស្លាប់មនុស្សគ្មាន។
-របួសមនុស្សគ្មាន។

-រថយន្តរបស់ការិយាល័យអគ្គិភ័យចេញអន្តរាគមន៍ចំនួន ០២គ្រឿង ប្រើប្រាស់ទឹកអស់ ០១រថយន្តស្មើនឹង០៣ម៉ែត្រគូប។
-ពន្លត់ចប់នៅវេលាម៉ោង ១១និង៥០នាទីថ្ងៃខែឆ្នាំដដែល៕

មតិយោបល់