កណ្ដាលៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នគរបាលស្រុកកោះធំ ធ្វើការពិនិត្យកោសល្យវិច័យសាកសពយុវជនម្នាក់ ស្លាប់បាត់បង់ជីវិត ដោយសារឆក់ចរន្តអគ្គិសនីឆក់កណ្ដុរ ។ ករណីនេះកើតឡើងយប់ថ្ងៃទី០២ ខែខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង២៣និង៥០នាទី នៅចំណុច ដីចំការត្រសក់របស់ ឈ្មោះ ណៃ កែម ភេទប្រុស អាយុ៤៧ឆ្នាំ ជនជាតិខ្មែរ ស្ថិតក្នុង ភូមិចុងកោះធំ ឃុំកោះធំក ស្រុកកោះធំ ខេត្តកណ្តាល ។
មន្ត្រីនគរបាលស្រុកកោះធំបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ គាម សុធា ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរ មិនពិតប្រាកដ (ជាមនុស្ស គ ថ្លង់) មានទីលំនៅភូមិចុងកោះធំ ឃុំកោះធំ «ក» ស្រុកកោះធំ ខេត្តកណ្តាល ។ ចំណែកជនសង្ស័យជាម្ចាស់ចំការត្រសក់ឈ្មោះ ណៃ កែម ភេទប្រុស អាយុ៤៧អាយុ ឆ្នាំ ជនជាតិខ្មែរ មុខរប កសិករ មានទីលំនៅភូមិចុងកោះធំ ឃុំ កោះធំ ក ស្រុកកោះធំ ខេត្តកណ្តាល (គេចខ្លួន ) ។
វត្ថុតាងចាប់យក៖ អាគុយ ម៉ាកJP ពណ៌ខ្មៅ៤០ អំពែរ០១គ្រឿង,អាំងវ៉ុលទ័រ បំលែងភ្លើងអាគុយ ០១គ្រឿង,ខ្សែលួសប្រវែង២៥០ ម៉ែត្រ ចង់ភ្ជាប់បង្គោលឫស្សីតូចៗ ប្រភពដែលបន្តថា យោងតាមការសួរបំភ្លឺឈ្មោះ ឡឹង សាក់ ភេទប្រុស អាយុ១៥ឆ្នាំ ដែលបានធ្វើដំណើរជាមួយជនរងគ្រោះបានអោយដឹងថាៈ នៅរវលាម៉ោងប្រមាណ២១និង០០នាទីថ្ងៃទី០២ ខែវិច្ឆិការ ឆ្នាំ២០២១ ជនរងគ្រោះឈ្មោះ គាម សុធា បានបបួលខ្លួនអោយទៅមើលសន្ទូចបង្កៃជាមួយតែខ្លួនមិនព្រមទៅទេ ។ ពេលនោះជនរងគ្រោះបង្ខំអូសដៃខ្លួនអោយទៅជាមួយ ខ្លួនក៏ព្រមទៅជាមួយជនរងគ្រោះ ដោយដើរកាត់ទៅខាងលិចភូមិ លុះទៅដល់ដីចំការត្រសក់របស់ឈ្មោះ ណៃ កែម ជនរងគ្រោះក៏ឆក់ខ្សែលួស ដែលគេរាយឆក់កណ្តុរមិនអោយស៊ីត្រសក់ដួលផ្កាប់មុខ ។ ភ្លាមនោះខ្លួនក៏ស្ទុះរកអាគុយដើម្បីដោះក្រចាប់ចេញតែរកមិនឃើញ ក៏រត់មកផ្ទះប្រាប់សាច់ញាតិជនរងគ្រោះ អោយបានដឹងរួចនាំគ្នាទៅកន្លែងកើតហេតុ ឃើញជនរងគ្រោះស្លាប់បាត់ទៅហើយ ក៏នាំយកសាកសពជនរងគ្រោះមកផ្ទះ ។
លុះព្រឹកឡើង ក៏រាយការណ៍ជូនលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលកោះធំ ក និងរាយការណ៍បន្តជូន សមត្ថកិច្ចនគរបាលស្រុក ក្រោយពីទទួលបានបញ្ជារពីលោកអធិការ ផ្នែកជំនាញ និងប៉ុស្តិ៍រដ្ឋបាល ដោយដឹកនាំ ដោយលោកអធិការផ្ទាល់បានចុះទៅដល់កន្លែងកើតហេតុ ដោយសហការជាមួយ លោកគ្រូពេទ្យ អាជ្ញាធរមូលដ្ឋាន ក្រុមគ្រួសារជនរងគ្រោះ ដើម្បីធ្វើការពិនិត្យកន្លែងកើតហេតុ នឹងពិនិត្យសាសព ។
ការពិនិត្យសាកសព សាកសពមានស្នាមឆេះខ្មៅ នៅលើម្រាមដៃខាងស្តាំចំនួនពីរម្រាម កាត់ទទឹងជំរៅដល់ឆ្អឹង,ស្នាមឆេះខ្មៅលើខ្នងជើងខាងស្តាំចំន្លោះចង្វែកម្រាមនាងជើងប្រវែង០៤ស.មជំរៅដល់ឆ្អឹង ។
ក្រៅពីស្លាកស្នាមនេះ ពុំមានស្នាក់ស្នាមអ្វីផ្សេងគួរឲ្យកត់សម្គាល់ឡើយ ។ ការសន្និដ្ឋាន៖ ជនរងគ្រោះស្លាប់ដោយឆក់ចរន្តភ្លើងបំលែងពីអាគុយរបស់ឈ្មោះ ណៃ កែម បណ្តាលឲ្យស្លាប់អ្នកដ៍ទៃ ។ ក្រោយពីពិនិត្យចប់សព្វគ្រប់ សពជនរងគ្រោះ បានប្រគល់ជូនក្រុមគ្រួសារ ធ្វើបុណ្យតាមប្រពៃណី ។ ចំណែកជនសង្ស័យសមត្ថកិច្ចជំនាញកំពង់ស្រាវជ្រាវ តាមរកចាប់ខ្លួនចាត់ការតាមនីតិវិធី ៕
មតិយោបល់