ព័ត៌មានជាតិ

កីឡាករ Defoe មាន​ស្នេហា​អាថ៌កំបាំង​

​ស្រី​ស្រស់​សោភា Gina Rio ដែល​កើត​នៅ​ឆ្នាំ ១៩៨៩ ជា​តារា​ម៉ូ​ដែល​ក្នុង​ចក្រភព​អង់គ្លេស ។ តារា​វ័យ ២៤ ឆ្នាំ រូបនេះ​បាន​ចូលរួម​ក្នុង​កម្មវិធី​ទូរទស្សន៍ ដែល​ជា​កម្ម​វិធី​ដ៏​ល្បី “Big Brother” ដែល​ទទួលបាន​ប្រជាប្រិយភាព​នៅលើ​ទឹកដី​អង់គ្លេស​នេះ​។ ជាមួយ​នឹង​ភាព​ល្បាញ​ល្បី​នេះ​ដែរ​នាង Gina Rio បាន​បង្ហើប​ឲ្យដឹងថា នាង​មាន​ស្នេហា​អាថ៌កំបាំង ជាមួយនឹង​កីឡាករ Defoe របស់​មាន់​ខ្នាយ​មាស មុន​ចូលរួម​ក្នុង “Big Brother” ។

ប្រភព​ព័ត៌មាន​ជិតស្និទ្ធ ជិតស្និទ្ធ​នឹង Gina បាន​បន្ថែមថា កីឡាករ Defoe ធ្លាប់​ចេញចូល​ផ្ទះ​របស់ Gina ជា​ញឹក ដែល​ស្ថិត​ភាគ​ខាងជើង​នៃ​ទីក្រុង​ឡុង​ដ៏​។ ចន្លោះ​នោះ​ហើយ​ដែល​ធ្វើឲ្យ Defoe មាន​ទំនាក់ទំនង​ជាមួយ​នឹង Gina ។ ចំណែក​មិត្តភក្តិ​របស់​នាង​ក៏​មាន​ការព្រួយបារម្ភ​ខ្លាច កីឡាករ Defoe យក​រូប​នាង​គ្រាន់​លេងសើច ព្រោះ​កីឡាករ​រូប​នេះ​មាន​ទំនាក់ទំនង​ជាមួយ​នឹង​អ្នកល្បីៗ​ជាច្រើន​ពី​មុន​នេះ ដូចជា Charlotte Mears, Danielle Lloyd, Sophie Barnett, Chantelle Houghton, Imogen Thomas និង Alexandra Burke ជាដើម​៕
https://i1272.photobucket.com/albums/y389/domneng/Decore/Decore041/Defoe1_zps12b8e711.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/Decore041/Defoe3_zpsfa149ba0.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/Decore041/Defoe4_zps4035365e.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/Decore041/Defoe2_zps5261965a.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/Decore041/Defoe5_zps1fe19907.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/Decore041/Defoe6_zpsdf77f3fb.jpg

មតិយោបល់