សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងចំណោម ២នាក់ ករណីលួច
កណ្ដាលៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា នៅថៃ្ងព្រហស្បតិ៍ ១៤រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ករណីអំពើលួច (កាច់កម៉ូតូ) ចំណុចកើតហេតុ៖ ភូមិទ្រា ឃុំទ្រា ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។
ជនរងគ្រោះឈ្មោះ ហឿន គន្ធា ភេទ ប្រុស អាយុ ៣១ ឆ្នាំ មានទីលំនៅភូមិទ្រា ឃុំទ្រា ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល មុខរបរ កសិករ។
ជនសង្ស័យ ២នាក់៖
១-ឈ្មោះ ផាត រ័ត្ន ភេទ ប្រុស អាយុ ២៧ឆ្នាំ មានទីលំនៅ ភូមិ ឬស្សី ឃុំបារាយណ៍ ក្រុងដូនកែវ ខេត្តតាកែវ ។ មុខរបរ មិនពិតប្រាកដ(ឃាត់ខ្លួន)
២-ឈ្មោះ ឡុង មិនស្គាល់អត្តសញ្ញាណ(គេចខ្លួន)។
វត្ថុតាងចាប់យករួមមាន៖ ម៉ូតូមួយគ្រឿងម៉ាក សង់កូរ៉េ ពណ៌ក្រហម គ្មាន ស្លាកលេខ។
សម្ភារៈបាត់បង់រួមមាន៖ ម៉ូតូមួយគ្រឿងម៉ាក HondaDream C125 ស៊េរីឆ្នាំ ២០០៨ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1AD 9196 ។
មុនពេលកើតហេតុជនរងគ្រោះ បានជិះម៉ូតូមួយគ្រឿងម៉ាក HondaDream C125 ស៊េរីឆ្នាំ២០០៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AD 9196 ចេញពីផ្ទះរបស់ខ្លួនស្ថិតនៅភូមិទ្រា ឃុំទ្រា ស្រុកកណ្តាលស្ទឹង មកចំនុចកើតហេតុដើម្បីមើល មងដាក់ត្រី ពេលជិះមកដល់ចំនុចកើតហេតុជនរងគ្រោះបានដាក់ម៉ូតូក្នុងដីឡូត៍ជាប់ប្រឡាយ រួចចុះទៅក្នុងវាលស្រែដោះមងបាត់ លុះដល់ម៉ោងកើតហេតុជនរងគ្រោះ បានឃើញជនសង្ស័យចំនួនពីរនាក់ជិះម៉ូតូមួយគ្រឿងម៉ាក សង់កូរ៉េ ពណ៌ក្រហម គ្មានស្លាកលេខ បានធ្វើសកម្មភាពលួច កាច់កម៉ូតូរបស់ជនរងគ្រោះ ភ្លាមនោះជនរងគ្រោះបានស្រែកថា ចោរៗ រួចរត់ពីក្នុងស្រែដេញតាម ពេលនោះប្រជាពលរដ្ឋបានជួយឌុបជនរងគ្រោះតាមពីក្រោយ លុះដល់ចំណុចភូមិព្រៃទទឹង ឃុំត្រពាំងវែង កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋឃុំថ្មី សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំត្រពាំងវែង បានឃាត់ខ្លួនជនសង្ស័យម្នាក់សួរនាំដោយមានការសង្ស័យទើបបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកណ្តាលស្ទឹង ដើម្បីសាក់សួរបន្ត ចំនែកជនសង្ស័យឈ្មោះ ឡុង បានជិះម៉ូតូរបស់ជនរងគ្រោះគេចខ្លួនបាត់។ តាមចម្លើយសារភាពរបស់ជនសង្ស័យបានសារភាពថា ខ្លួន និង បក្ខពួកធ្លាប់ធ្វើសកម្មភាពលួច កាច់កម៉ូតូនៅស្រុកកណ្ដាលស្ទឹងចំនួន ០២លើក ដោយក្នុងមួយលើកៗ ខ្លួនបានទទួលលុយ ពីឈ្មោះ ឡុងចំនួនពី ប្រាំបី ម៉ឺន ទៅ ដប់ម៉ឺនរៀល។
បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់នៅអធិការដ្ឋាននគរបាលស្រុកកណ្តាលស្ទឹង ដើម្បីកសាងសំនុំរឿងតាមនីតិវិធីច្បាប់៕
មតិយោបល់