ព័ត៌មានជាតិ

បុរសម្នាក់ជិះម៉ូតូបុករថយន្ត បណ្តាលឲ្យស្លាប់បាត់បង់ជីវិត នៅនឹងកន្លែងកើតហេតុ

កណ្តាល: នៅថ្ងៃអាទិត្យ ២កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង២០ និង៣៥នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយកើតឡើង បុរសម្នាក់ជិះម៉ូតូមិនប្រយ័ត្ន បានបុករថយន្ត បណ្ដាលឲ្យស្លាប់ បាត់បង់ជីវិត នៅលើផ្លូវលេខ១ នៅចន្លោះគីឡូម៉ែត្រលេខ ៣៧-៣៨ ភូមិជ្រោយដង ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

សភាពនៃរឿងហេតុ៖ នៅថ្ងៃកើតហេតុខាងលើ មានម៉ូតូ០១គ្រឿងម៉ាក HONDA DREAM ១២៥ ពណ៌ខ្មៅ ប្រភេទស្រី ស្លាកលេខភ្នំពេញ 1JG5307 បើកបរដោយឈ្មោះ ម៉ៅ សុខា ភេទប្រុស អាយុ ៣៣ ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិ ចេក ឃុំឈើទាល ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ដែលបើកមានទិសដៅពីអ្នកលឿងទៅភ្នំពេញ តាមផ្លូវជាតិលេខ១ ។ ពេលបើកមកដល់កន្លែងកើតហេតុ បានបុកជាមួយរថយន្តម៉ាក TOYOTA HIGHLANDER ពណ៌ ទឹកប្រាក់ ពាក់ស្លាកលេខព្រៃវែង 2A -2204 បើកបរដោយមិនស្គាល់អត្តសញ្ញាណ (រត់គេចខ្លួនមុនពេលសមត្ថកិច្ចចុះមកដល់) ដែលបើកមានទិសដៅពីភ្នំពេញ ទៅអ្នកលឿង បណ្តាលឲ្យអ្នកបើកម៉ូតូ ស្លាប់នៅកន្លែងកើតហេតុ និងម៉ូតូខូចធ្ងន់ រថយន្តខូចស្រាល ។ វត្ថុតាងម៉ូតូនិងរថយន្ត សមត្ថកិច្ចបានយកមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីបន្តតាមនីតិវិធីច្បាប់ ។

សន្និដ្ឋានបឋម៖ អ្នកបើកបរម៉ូតូធ្វេសប្រហែស មិនប្រុងប្រយ័ត្ន ប្រជែងក្នុងស្ថានភាពគ្រោះថ្នាក់ ហើយរំលោភលើចំណែកផ្លូវនៃរថយន្ត ។ នៅក្រោយពេលកើតហេតុ សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់