ព័ត៌មានជាតិ

ឃាត់ខ្លួន២នាក់ករណីបើកម៉ូតូ នាំមុខរថយន្តសង្រ្គោះបន្ទាន់ធ្វើឲ្យបាត់សណ្ដាប់ធ្នាប់ និងបង្កហានិភ័យដល់អ្នកដទៃ

ភ្នំពេញ: នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង១៥និង៣០នាទីរសៀល កម្លាំងនៃអធិការដ្ឋាននគរបាល ខណ្ឌឫស្សីកែវ បានធ្វើការ ឃាត់ខ្លួនយុវជនចំនួន០២នាក់ ករណីបើកម៉ូតូនាំមុខរថយន្តសង្រ្គោះបន្ទាន់ (ឡានពេទ្យ) ដែលធ្វើឲ្យបាត់បង់ សណ្ដាប់ធ្នាប់សាធារណ: និងបង្កហានិភ័យគ្រោះថ្នាក់ចរាចរណ៍ដល់អ្នកដទៃ នៅចំណុចមុខប៉ុស្តិ៍នគរបាលរដ្ឋបាលច្រាំងចំរេះ២ ផ្លូវជាតិលេខ៥ ភូមិក សង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

វត្ថុតាងចាប់យកម៉ូតូចំនួន២គ្រឿង៖ ១- ម៉ូតូម៉ាក Honda Scoopy ពណ៌ ស ស៊េរីឆ្នាំ២០២០ ពាក់ផ្លាកលេខ ភ្នំពេញ ១IE-១៧០៨ (មិនពាក់មួកសុវត្ថិភាព) បើកបរដោយឈ្មោះ សឿន ហាវ ភេទ ប្រុស អាយុ ២៥ឆ្នាំ មុខរបលក់ដូរ ស្នាក់នៅ ផ្ទះលេខ ៧១១C ក្រុម ១០ ភូមិលូ សង្កាត់ ស្វាយប៉ាក ខណ្ឌឫស្សីកែវ ។ ២-ម៉ូតូម៉ាក Honda Dream C១២៥ ពណ៌ ខ្មៅ ឆ្នាំ ២០១៧ ពាក់ផ្លាកលេខ ភ្នំពេញ ១GL-២៨២៧ (ពាក់មួកសុវត្ថិភាព) បើកបរដោយឈ្មោះ ប៊ុត វិសាល ភេទ ប្រុស អាយុ ១៨ ឆ្នាំ មុខរប ដឹកជញ្ជូន ស្នាក់នៅសង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ខណ្ឌឫស្សីកែវ ដើម្បីចាត់ការបន្តតាមនីតិធី ៕

មតិយោបល់