ព័ត៌មានជាតិ

រថយន្តម៉ាក​ FUSO មួយគ្រឿងបើកបុកម៉ូតូ បណ្តាលឲ្យបុរសម្នាក់ស្លាប់បាត់បង់ជីវិត

កំពង់ឆ្នាំង: យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នៅយប់ថៃ្ងព្រហស្បតិ៍ ១៤រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី០៤ ខែវិច្ឆិកា​ ឆ្នាំ២០២១ វេលាម៉ោង ២០និង០០នាទីនៅ ផ្លូវជាតិលេខប្រាំ ត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ​ ៨៩-៩០ ស្ថិតនៅភូមិស្រែព្រីង​ សង្កាត់កំពង់ឆ្នាំង​ ក្រុងកំពង់ឆ្នាំង​ ខេត្តកំពង់ឆ្នាំង មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្តម៉ាក​ FUSO ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 3A-0624. សឺមីរ៉ឺម៉ក​ ពណ៌ស​ ពាក់ផ្លាកលេខ​ ព្រះសីហនុ​ 4A-1944 បើកបរដោយឈ្មោះ​ មាន​ ចន្ថា​ ភេទប្រុស​ អាយុ​២៨ឆ្នាំ​ មានទីលំនៅបច្ចុប្បន្ន ភូមិ​ខ្មឹង​ ឃុំអូរសណ្តាន់​ ស្រុកក្រគរ​ ខេត្តពោធិ៍សាត់​ ​(ឃាត់ខ្លួននៅកន្លែងកើតហេតុ) បើកបរពីទិសខាងត្បូង​ ទៅទិសខាងជើង ។

លុះពេលបើកបរមកដល់ចំណុចខាងលើ ក៏បានបុកជាមួយម៉ូតូ​០១គ្រឿង​ម៉ាក​ HONDA C125 ពណ៌ ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1FM-3907 បើកបរដោយឈ្មោះ ញិល​ រដ្ឋា​ ភេទប្រុស អាយុ​២១ឆ្នាំ​ ជនជាតិខ្មែរ​ រស់នៅភូមិសំរោង​ សង្កាត់ផ្សារឆ្នាំង​ ក្រុងកំពង់ឆ្នាំង​ ខេត្តកំពង់ឆ្នាំង បើកបរចេញ ពីទិសខាងជើងទៅទិសខាងត្បូង ក្នុងដំណើរច្រាស់ទិសគ្នា បណ្តាលឲ្យស្លាប់មនុស្សម្នាក់ ប្រុស (អ្នកបើកបរម៉ូតូ) ​ក្រោយពេលដឹកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ។

ក្រោយពីកម្លាំជំនាញធ្វើការវាស់វែងរួចវត្ថុតាង ត្រូវបានចាប់យកមករក្សាទុក នៅអធិការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំង​ ។
ឃាត់ខ្លួនអ្នកបើកបររថយន្ដ ឈ្មោះ​ មាន​ ចន្ថា​ កសាងសំណុំរឿង ចាត់ការទៅតាមនីតិវិធីច្បាប់​ ៕

មតិយោបល់