ប៉ូលិសអេហ្ស៊ីបត្រូវប្រើប្រាស់ឧស្មាន់បង្ហូទឹកភ្នែក ដើម្បីបំបែកហ្វូងបាតុករខឹងសម្បាដោយសារតែតុលាការសម្រេចដោះលេងអតីតប្រធានាធិបីអេហ្ស៊ីលោកហូស្នីម៉ូបារ៉ាក់។
បាតុករប្រមាណ២០០០នាក់បានប្រមូលផ្តុំគ្នានៅក្នុងទីលានTahrir នៅទីក្រុងកៃរ៉ូ ជាទីតាំងតំណាងដល់ការធ្វើបដិវត្តកាលពីឆ្នាំ២០១១។ ក្រសួងសុខាភិបាលអេហ្ស៊ីបបានឲ្យដឹងថា ការបង្ក្រាមដោយហឹង្សាទៅលើហ្វូងបាតុករ បណ្តាលឲ្យមនុស្សម្នាក់ស្លាប់និង៩នាក់រងរបួស។ ក្រៅពីនេះប៉ូលិសក៏បានខិតខ្លួនបាតុករ២៩នាក់ផងដែរដែលបង្ករហឹង្សា។
លោកម៉ូបារ៉ាក់ ពេលដំបូងត្រូវតុលាការប្រកាស់ជាប់ពន្ធនាគាមួយជីវិត ប៉ុន្តែក្រោយមក ក៏ត្រូវបានសម្រេចដោះលេង បន្ទាប់ពីកាត់ទោសសាជាថ្មី។ លោកម៉ូបារ៉ាក់ អាយុ៨៦ឆ្នាំបានបញ្ចាក់ថា លោកមិនបានធ្វើអ្វីខុសនោះឡើយ។
ប៉ុន្តែលោកម៉ូបារ៉ាក់បានជាប់ពន្ធនាគារយៈពេល៣ឆ្នាំពីបទប្រើប្រាស់មូលនិធិខុសច្បាប់ ដោយត្រូវជាប់ពន្ធនាគាយោធា ពេលនេះនៅសល់តែប៉ុន្មានខែទៀតប៉ុណ្ណោះនឹងត្រូវដោះលេងឲ្យមានសេរីភាព។ លោកម៉ូបារ៉ាក់និង អតីតរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រួមទាំងមន្ត្រីជាន់ខ្ពស់មួយចំនួនទៀត រងការចោទប្រកាន់ពីបទសម្លាប់មនុស្ស ហើយត្រូវកាត់ទោសជាប់ពន្ធនាគាអស់មួយជីវិត ក្នុងការសម្រេចរបស់តុលាការកាលពីខែមិថុនាឆ្នាំ២០១២។ នៅពេលដែលលោកម៉ូបារ៉ាក់កានអំណាច មានមហាបាតុកម្មកើតឡើង នឹងមានការបង្ក្រាបដោយហឹង្សាបណ្តាលឲ្យមនុស្ស៨០០នាក់ស្លាប់ មុនពេលលោកលាលេងចេញពីតំណែងនៅថ្ងៃទី១១ខែកុម្ភៈ២០១១។
គួរបញ្ចាក់ថា តុលាការ នៃប្រទេសអេហ្ស៊ីប នៅថ្ងៃសោរ៍ ទី២៩ ខែវិច្ឆិកា នេះបានសម្រេចលើកលែង បណ្តឹងដែលបានចោទប្រកាន់ អតីតប្រធានាធិបតី ហូស្នី មូបារ៉ាក់ លើករណីឃាតកម្ម សម្លាប់បាតុករនោះហើយ ក្រោយរយៈពេល ៤ឆ្នាំ ដែលត្រូវបានអំណាចប្រជាជនបណ្តេញ ចេញពី របបដឹកនាំផ្តាច់ការ ដែលមានរយៈពេល ៣២ឆ្នាំ នោះ។
ទូរទស្សន៍រដ្ឋអេហ្ស៊ីប បានបង្ហាញ រូបភាពលោក មូបារ៉ាក់ វ័យ ៨៦ឆ្នាំ ដេកលើគ្រែពូករុញ ទៅកាន់តុលាការ និង ស្លៀកសម្លៀកបំពាក់ ពណ៌ខៀវ ក្នុងនាមជាជនជាប់ចោទ។ លោកត្រូវបាន កម្លាំងសន្តិសុខបញ្ជូនពីមន្ទីរពេទ្យ យោធា តាមឧទ្ធម្ភាគចក្រនៅជាយទីក្រុងគែរ មកកាន់តុលាការ ដើម្បីស្តាប់សេចក្តី សម្រេចកាលពីព្រឹកថ្ងៃសៅរ៍នេះ។
ព័ត៌មានជាតិ
មតិយោបល់