ព័ត៌មានជាតិ

ម៉ូតូមួយគ្រឿងខណៈបើកបរទៅប៉ះរថយន្ត បណ្តាលឲ្យដួលរងរបួសធ្ងន់០២នាក់

កំពង់ស្ពឺ: យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា ថ្ងៃសៅរ៍ ២កើត ខែកក្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង០៩និង៥០នាទី លើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ៤១-៤២ ចំណុចភូមិចំបក់ ឃុំវល្លិសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងថា មុនពេលកើតហេតុ មានម៉ូតូ០១គ្រឿង ម៉ាក Honda c125 ពណ៌ខ្មៅ ពាក់ស្លាកលេខត្បូងឃ្មុំ 1D-6168 អ្នកបើកបរឈ្មោះ ឆក ភារម្យ ភេទប្រុស អាយុ ១៥ឆ្នាំ (របួសធ្ងន់) រស់នៅភូមិព្រៃកន្ទៀច សង្កាត់សុព័រទេព ក្រុងច្បារមន ខេត្តកំពង់ស្ពឺ រួមដំណើរជាមួយមនុស្សម្នាក់ឈ្មោះ ស្រូយ គីមឡុង ភេទប្រុស អាយុ ១៤ឆ្នាំ (របួសធ្ងន់) រស់នៅភូមិកណ្ដាល ឃុំវល្លិសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បើកបរពីទិសខាងកើត ទៅទិសខាងលិច លុះមកដល់ចំណុចខាងលើ បានទៅប៉ះរថយន្ដ០១គ្រឿង ម៉ាក FUSO ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 3C-4535 អ្នកបើកបរឈ្មោះ ជា សៀកឡៃ ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិត្បូងភ្នំ ឃុំវាល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដែលកំពុងតែបើកបរបញ្ច្រាសទិសគ្នា បណ្ដាលឲ្យភាគីខាងម៉ូតូ រងរបួសធ្ងន់ និងត្រូវបានក្រុមគ្រួសារ បញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ ។ ដោយម៉ូតូនិងរថយន្ដ (ខូចខាតកម្រិតស្រាល) ។

ចំពោះវត្ថុតាងទាំងពីរ បានយកមករក្សាទុកនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលត្រពាំងគង នៃអធិការដ្ឋាននគរបាលស្រុកសំរោងទង ដើម្បីរង់ចាំដោះស្រាយតាមនិតិវិធី ។

ចំណែកអ្នកបើកបររថយន្ដ ត្រូវបានយកមកសួរនាំ នៅអធិការដ្ឋាននគរបាលស្រុកសំរោងទង ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី​៕

មតិយោបល់