ព័ត៌មានជាតិ

ប្រទេស Vanuatu រង​ការបំផ្លាញ​យ៉ាងដំណំ​ដោយ​ខ្យល់ព្យុះ

​រដ្ឋាភិបាល Vanuatu កាល​ពី​ទី​១៥ ខែ​មីនា ឆ្នាំ​២០១៥ បាន​ប្រកាស​អាសន្ន ក្រោយ​ខ្យល់ព្យុះ​ឈ្មោះ Pam វាយប្រហារ បំផ្លាញ​អាយុជីវិត​និង​ទ្រព្យសម្បត្ដិ​យ៉ាង ដំណំ​នៅក្នុង​ប្រទេស​នេះ ។ សារព័ត៌មាន AFP បាន​ដកស្រង់​របាយការណ៍​បណ្ដុះ អាសន្ន​បានឱ្យដឹងថា ខ្យល់ព្យុះ​បានសម្លាប់ មនុស្ស​៤៤​នាក់ ។ ការិយាល័យ​គ្រប់ គ្រង​គ្រោះមហន្ដរាយ​ប្រទេស​កោះ​បាន Vanuatu បញ្ជាក់ថា នៅ​រដ្ឋធានី Port Vila មាន​អ្នកស្លាប់​៦​នាក់​ផង​ដែរ ។ នៅពេល​នេះ​ក្រុម​ជួយសង្គ្រោះ​កំពុង តែ​ដកស្រង់​តួលេខ​ឱ្យបាន​ច្បាស់លាស់ ពី​អ្នក​ស្លាប់​និង​បាត់​ខ្លួន ក៏ដូចជា​ខូចខាត ទ្រព្យសម្បត្ដិ ។ សកម្មភាព​ជួយសង្គ្រោះ​ជួប​ផល​លំបាក យ៉ាងខ្លាំង​ដោយសារតែ​ប្រទេស​នេះ​ស្ថិត នៅលើ​កោះ​តូច​ធំ​ដល់​ទៅ​៨៣​កោះ ហើយ ប្រព័ន្ធ​ទំនាក់ទំនង​ត្រូវបាន​កាច់​ផ្ដាច់​ស្ទើរ ទាំងស្រុង​ក្រោយ​ខ្យល់ព្យុះ ។ តាម​អង្គការ​មនុស្សធម៌​អន្ដរជាតិ បានឱ្យដឹងថា ព្យុះ Pam មាន​ល្បឿន​ខ្យល់ រហូតដល់​ទៅ​៣០០​គីឡូម៉ែត្រ​ក្នុង​មួយ ម៉ោង​បាន​បក់បោក​ឆ្លងកាត់​ប្រទេស Vanuatu ធ្វើឱ្យ​ភូមិ​-​ស្រុក​ជាច្រើន​រង ការកម្ទេច​ផ្ទះសម្បែង​ទាំងឡាយ​ក្លាយ ទៅ​ជា​គំនរ​បាក់បែក ដើ​ឈើ​តូច​ធំ​ដួល រលំ​ពាសពេញ​ផ្លូវ ។ និយាយ​រួម​ភូមិ​- ស្រុក​ជាច្រើន​ត្រូវ​ខ្យល់ព្យុះ​ធ្វើ​ឱ្យ​រៀបស្មើ ដល់​ដី ។ អង្គការ Oxfam បានឱ្យដឹងថា ផ្ទះសម្បែង​របស់​ប្រជាពលរដ្ឋ​នៅ​ទីក្រុង Port Vila រហូតដល់​៩០​ភាគរយ​រង​ការ បំផ្លាញ ។ អគ្គនាយក​អង្គការ Oxfam បានបញ្ជាក់​ថា នេះ​ខ្យល់ព្យុះ​ទ្រង់ទ្រាយ​ធំ បំផុត​មិន​ធ្លាប់​មាន​នៅក្នុង​តំបន់ ហើយ ពិភពលោគ​ចាំបាច់​ត្រូវតែ​រួម​ដៃ​ជួយ សង្គ្រោះ​ពលរដ្ឋ Vanuatu ។ តំណាង​មូល និធិ​កុមារ​អន្ដរជាតិ​បានឱ្យដឹងថា ពលរដ្ឋ Vanuatu រស់នៅ​ក្នុង​ស្ថានភាព​ខ្វះ​ខាត​ស្បៀងអាហារ គ្មាន​អគ្គិសនី​ប្រើប្រាស់​…​។ ប្រធានាធិបតី Vanuatu លោក Baldwin Lonsdale បាន​អំពាវនាវ​ជា​ផ្លូវការ​ដល់ សហគមន៍​អន្ដរជាតិ​ផ្ដល់​ជំនួយ​មនុស្ស ធម៌​ជាបន្ទាន់​។ បច្ចុប្បន្ន​ប្រទេស​ជាច្រើន បាន​សន្យា​ផ្ដល់​ជំនួយ​ជា​បន្ទាន់​ដល់​ប្រទេស នេះ​ក្នុងនោះ​អង់គ្លេស​សម្រេច​ផ្ដល់​ជំនួយ ២,៨​លាន​អឺរ៉ូ​, អឺរ៉ុប​ផ្ដល់ជំនួយ​១​លាន​អឺរ៉ូ​, អូស្ដ្រាលី​៣,៥​លាន​អឺរ៉ូ​និង​ប្រទេស​ជាច្រើន ទៀត​ក៏​បាន​ផ្ដល់​ជំនួយ ។ គណៈប្រតិភូ​របស់​អង្គការ​សហ​ប្រជា ជាតិ​នឹង​ធ្វើដំណើរ​ទៅកាន់​ប្រទេស​នេះ ដើម្បី​វាយតម្លៃ​ពី​ការខូចខាត​ក្រោយ​ខ្យល់ ព្យុះ Vanuatu វាយប្រហារ ៕​
g48

g39

មតិយោបល់