ព័ត៌មានជាតិ

មន្ត្រីជំនាញបន្តរកឃើញ សាប៊ូ ឡេ និងម្សៅ ដែលខូចគុណភាពនៅលើទីផ្សារ ចំនួន០២ខេត្ត

កំពត: យោងតាមផេក អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ បានឲ្យដឹងថា ក្រោយពីបានបន្តចុះ ត្រួតពិនិត្យទំនិញ តាមបណ្ដាផ្សារមួយចំនួន ក្នុងខេត្តកំពត និងខេត្តឧត្តរមានជ័យ មន្ត្រីក.ប.ប. បានរកឃើញនូវទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ដូចជា សាប៊ូ ឡេ និងម្សៅ សរុបចំនួន ២១.៤០គីឡូក្រាម ។

ការចុះត្រួតពិនិត្យនេះ ត្រូវបានធ្វើឡើងនៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ។ ក្រោយពីបានរកឃើញទំនិញខាងលើ មន្ត្រីជំនាញបានដកហូតយកមករក្សាទុក ដើម្បីធ្វើការកម្ទេចចោល ។ រីឯម្ចាស់ទំនិញត្រូវបានមន្ត្រី ក.ប.ប. បានធ្វើការពិន័យអន្តរការណ៍ និងណែនាំឱ្យបញ្ឈប់ការដាក់តាំងលក់ ទំនិញមិនអនុលោមដែលធ្វើឱ្យប៉ះពាល់សុខុភាពសាធារណ: ៕

មតិយោបល់