ព័ត៌មានជាតិ

ឆេះរថយន្តមួយគ្រឿងម៉ាក វីស្តូ បណ្តាលឲ្យមនុស្សស្លាប់ម្នាក់ នៅខណ្ឌព្រែកព្នៅ

ភ្នំពេញ: (ព័ត៌មានបឋម) នៅព្រឹកថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១ មានករណីឆេះរថយន្តមួយគ្រឿងម៉ាកវីស្តូ បណ្តាលឲ្យមនុស្សស្លាប់ម្នាក់ នៅក្នុងរថយន្ត ទីតាំងស្ថិតតាមបណ្តោយមហាវិថី ឈ្នះ ឈ្នះ នៅភូមិកប់ស្រូវតូច ក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។

មូលហេតុ៖ មិនទាន់ដឹងច្បាស់ប្រាកដនោះទេ ។ ខណ:នេះកម្លាំងសមត្ថកិច្ចជំនាញក្នុងមូលដ្ឋាន បានចុះទៅដល់ចំណុចកើតហេតុខាងលើ ធ្វើការពិនិត្យតាមនីតិវិធីច្បាប់ ។

សម្រាប់ព័ត៌មានលម្អិតក្រុមការងារ Post News យើងខ្ញុំនឹងផ្សាយជូននៅពេលក្រោយបន្តទៀត ៕

មតិយោបល់