ព័ត៌មានជាតិ

ទំនិញពុំមានសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់ប្រមាណជិត ៥០តោន ត្រូវបានមន្រ្តីជំនាញធ្វើការបំផ្លាញចោល

ភ្នំពេញ: យោងតាមផេកអគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF បានឲ្យដឹងថា ដោយទទួលបានការឯកភាពពីឯកឧត្តមព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២១ មន្រ្តីអគ្គនាយកដ្ឋានក.ប.ប. ប្រចាំរាជធានីភ្នំពេញ បាននាំយកផលិតផលក្លែងក្លាយ មានសារធាតុពុល និងទំនិញខូចគុណភាពសរុបប្រមាណ ៤៩តោន ៩៨៦គីឡូក្រាម ដែលមន្រ្តីសាខាក.ប.ប. រាជធានីភ្នំពេញបង្ក្រាបបានក្នុងរយ:ពេលកន្លងមកក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។ ពិធីនេះមានការចូលរួមពីមន្រ្តីនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងអាជ្ញាធរខណ្ឌដង្កោ ផងដែរ។ ទំនិញទាំងនោះមានដូចជា៖
– ផលិតផលអាល់កុលក្លែងក្លាយ ឬមេតាណុលចំនួន ៤៥ ៣៥៣លីត្រ
-ស្រាស និងស្រាទំពាំងបាយជូរ ដែលរឹបអូសបានក្នុងករណីពុលស្រា បណ្តាលឱ្យស្លាប់បាត់បង់ជីវិតមនុស្ស ៣នាក់ នៅរាជធានីភ្នំពេញ ចំនួន៣៤៧យួរ និង៧៦ ប៊ីដុង ស្មើ ៤ ២៧៥ លីត្រ
-ផលិតផលម្ហូបអាហារខូចគុណភាព ដែលរឹបអូសបានពីបណ្តាទីផ្សារនិងឃ្លាំងស្តុកទំនិញ ចំនួន ៣៥៨គីឡូក្រាម៕

មតិយោបល់