ព័ត៌មានជាតិ

Update៖ ដំណឹងស្វែងរកសាច់ញាតិ ករណីឆេះរថយន្តស្លាប់មនុស្សម្នាក់ នៅខណ្ឌព្រែកព្នៅ

ភ្នំពេញ: រថយន្ត ម៉ាកវីស្តូមួយគ្រឿងឆេះក្បែរចិញ្ចើមផ្លូវស្លាប់មនុស្សម្នាក់ដោយមិនទាន់ដឹងមូលហេតុ។

ហេតុការណ៍ នេះ បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោងប្រមាណ ៣រំលងអាធ្រាត្រឈានចូលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ ២០២១ ចំណុចក្បែរចិញ្ចេីមមហាវិថីឈ្នះឈ្នះក្នុងភូមិកប់ស្រូវតូច សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។

រថយន្ត ម៉ាក វីស្តូ ពាក់ស្លាកលេខ 2AC-9736 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា រថយន្តខាងលើគេមិនដឹងថា បើកចេញពីកន្លែងណានោះទេ ហើយមានគ្នាប៉ុន្មាននាក់នោះដែរ? ស្រាប់តែឃើញឆេះអស់នៅសល់តែគ្រោងឆ្អឹង និងឆេះខ្លោចមនុស្សម្នាក់មិនស្គាល់អត្តសញ្ញាណ ភ្លាមៗពុំទាន់ដឹងថា ប្រុសឬស្រីនៅឡើយទេ?

ក្រោយពីកើតហេតុ គេឃើញរថយន្តពន្លត់អគ្គិភ័យមួយគ្រឿងទៅដល់កន្លែងកើតហេតុ និងសមត្ថកិច្ចមូលដ្ឋានបន្ទាប់មកសមត្ថកិច្ចជំនាញចរាចរណ៍ និងសមត្ថកិច្ចជំនាញកោសល្យវិច័យចុះទៅដល់កន្លែងកើតហេតុ ធ្វើការទៅតាមជំនាញផងដែរ៕

មតិយោបល់