ព័ត៌មានជាតិ

រ៉ឺម៉កដឹកសម្ភារតុបតែងរោងការទៅត្រង់រថយន្តម៉ាកគាឆ្លងផ្លូវបុកពេញទំហឹងបាក់ជេីងឆ្វេងបុរសម្នាក់

ភ្នំពេញ:ម៉ូតូសណ្តោង រ៉ឺម៉កដឹកសម្ភារតុបតែងរោងការមួយគ្រឿងបេីកទៅត្រង់ស្រាប់តែរថយន្តម៉ាកគាឆ្លងផ្លូវទៅបុកពេញទំហឹងបណ្តាលឱ្យតៃកុងរ៉ឺម៉កបាក់ជេីងខាងឆ្វេង។

ហេតុការណ៍ នេះ បាន កើត ឡើង កាល ពី វេលា ម៉ោង ៤រសៀល ថ្ងៃ ទី ៩ខែ វិច្ឆិកា ឆ្នាំ ២០២១ចំណុចតាមបណ្តោយផ្លូវជាតិលេខ៦កែងផ្លូវបេតុងចេញពីកំពង់ដចន្លោះស្ពានទី២និង ទី៣ក្នុងភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។

រថយន្ត បង្ក ម៉ាក គាពណ៌ពាក់ស្លាកលេខភ្នំពេញ2AG 3276បេីកដោយបុរសម្នាក់ត្រូវនគរបាលឃាត់ខ្លួនបន្ទាប់ពីកេីតហេតុ។

ម៉ូតូ សណ្តោងរ៉ឺម៉កដឹកសម្ភារសម្រាប់តុងតែងរោងការបេីកដោយបុរសម្នាក់មិនស្គាល់ឈ្មោះសន្លប់ស្តូកបាក់ជេីងខាងឆ្វេងបន្ទាប់ពីកេីតហេតុត្រូវបានរថយន្តដឹកទៅកាន់គ្លីនិកពន្លឺដេីម្បីព្យាបាល។

តាមប្រភពព័ត៌មានពី ប្រជាពលរដ្ឋ នៅ កន្លែង កើត ហេតុ បានឲ្យដឹងថា នៅមុនពេល កើត ហេតុ គាត់ឃេីញម៉ូតូសណ្តោងរ៉ឺម៉កបេីកតាមបណ្តោយផ្លូវជាតិលេខ៦ក្នុងទិសដៅពីត្បូងទៅជេីងលុះមកដល់ចំណុចកេីតហេតុស្រាប់តែមានរថយន្តខាងលេីបេីកចេញពីកំពង់ដតាមផ្លូវបេតុងពីកេីតទៅលិចបំណងឆ្លងផ្លូវចាតិលេខ៦តែឡេីងផ្លូវបានបន្តិចក៏ជ្រុលទៅបុកម៉ូតូសណ្តោងរ៉ឺម៉កពេញទំហឹងបណ្តាលឱ្យតៃកុងរ៉ឺម៉កបាក់ជេីងខាងឆ្វេងសន្លប់ស្តូកតែម្តង។

ក្រោយពីកេីតហេតុ សមត្ថកិច្ច មូលដ្ឋាន បាន មកដល់ ពិនិត្យ មើល និង ទាក់ទង ទៅ កាន់ រថយន្ត ដឹកជនរងគ្រោះទៅគ្លីនិកពន្លឺឯតៃកុងរថយន្តត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅប៉ុស្តិ៍មុននឹងគល់ឱ្យការិយាល័យចរាចរណ៍រាជធានីវាស់វែងចាត់ការបន្ត៕

 

មតិយោបល់