ម៉ូតូ២គ្រឿងបុកគ្នាពេញទំហឹង បណ្តាលឲ្យបុរសម្នាក់ស្លាប់ និងម្នាក់ទៀតរបួសធ្ងន់
កំពង់ស្ពឺ: យោងតាមផេករបស់ការិយាល័យតាមបណ្តាញសង្គមបានឲ្យដឹងថា នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង១៣:៥៤នាទី នៅលើផ្លូវជាតិលេខ១៤២ ចំណុចអូរអណ្ដាស់ ស្ថិតក្នុងភូមិកោះរុន ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ
សមត្ថកិច្ចបានឲ្យដឹងថា មុនពេកើតហេតុ មានម៉ូតូ០១គ្រឿង ម៉ាកHONDA DREAM C125 សេរីឆ្នាំ2019 ពណ៍ខ្មៅ ពាក់ស្លាកលេខ កំពង់ស្ពឺ 1Q- 9142 បើកបរដោយឈ្មោះលីម ផន ភេទប្រុស អាយុ២១ឆ្នាំ (រងរបួសធ្ងន់)មានទីលំនៅភូមិក្នុងអាយ ឃុំតាសាលស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បើកបរក្នុងទិសដៅពីជើងទៅត្បូង លុះដល់ចំណុចកើតហេតុខាលើ ស្រាប់តែរេចង្កូតចូលចំណែកផ្លូវម្ខាងទៀត ទៅបុកម៉ូតូ០១គ្រឿង ម៉ាកគុប មូល 50 ពណ៍ខៀវចាស់ គ្មានស្លាកលេខ បើកបរដោយ ឈ្មោះ ផន ង៉ែតភេទប្រុស អាយុ៤៨ឆ្នាំ រស់នៅភូមិរស្មី ឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ខណ:កំពុងបើកបរបញ្ច្រាសទិសគ្នា បណ្ដាលឲ្យឈ្មោះ ផនង៉ែត ស្លាប់នៅកន្លែងកើតហេតុ និងឈ្មោះលីម ផន រងរបួសធ្ងន់
ក្រោយកើតហេតុសមត្ថកិច្ច បានចុះត្រួត ពិនិត្យវាស់វែងកន្លែងកើតហេតុ និងបានធ្វើកំណត់ ហេតុប្រគល់សាកសពជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី
ចំពោះវត្ថុតាងម៉ូតូទាំងពីរ ត្រូវបានចាប់យកមករក្សាទុកនៅអធិការរដ្ឋាននគរបាលស្រុកឱរ៉ាល់ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕



មតិយោបល់