ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យ០៥នាក់ ករណីសមគំនិត រក្សាទុក ជួញដូរ និងប្រើប្រាស់នូវសារធាតុញៀន

សៀមរាបៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នៅថ្ងៃចន្ទ ៤កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង១១និង០០នាទី កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន បានចុះបង្ក្រាបបទ សមគំនិត រក្សាទុក ជួញដូរ សម្រួល ចាត់ចែង និងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន នៅចំណុចលំនៅដ្ឋាន ស្ថិតនៅភូមិ ជ្រៃ សង្កាត់ទឹកវិល ក្រុងខេត្តសៀមរាប បានឃាត់ខ្លួនជនសង្ស័យចំនួន០៥នាក់ ស្រីម្នាក់៖

១–ឈ្មោះ ច្រឹក រ៉ាម៉ន ភេទប្រុស ឆ្នាំកំណើត ១៩៩០ ជនជាតិខ្មែរ មុខរបរ លក់ដូរ មានទីលំនៅភូមិតារស់ សង្កាត់ក្របីរៀល ក្រុង ខេត្តសៀមរាប ។ (រក្សាទុក ជួញដូរ ចាត់ចែង និងប្រើប្រាស់) (មានសារធាតុ ញៀននៅក្នុងខ្លួន) ។ ២–ឈ្មោះ តែម តប ភេទប្រុស ឆ្នាំកំណើត ១៩៧១ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិជ្រៃ សង្កាត់ទឹកវិល ក្រុងខេត្តសៀមរាប ។ (សមគំនិត ជួញដូរ និងប្រើប្រាស់) (មានសារធាតុ ញៀននៅក្នុងខ្លួន) ។ ៣–ឈ្មោះ បឿយ បូរិន ហៅបូរិន ភេទប្រុស ឆ្នាំកំណើត ១៩៩៥ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិជ្រៃ សង្កាត់ទឹកវិលក្រុង ខេត្តសៀមរាប ។ (សម្រួល ចាត់ចែង និងប្រើប្រាស់) (មានសារធាតុ ញៀននៅក្នុងខ្លួន) ។ ៤–ឈ្មោះ ឃឹម សីហា ហៅ កុយ ភេទប្រុស ឆ្នាំកំណើត ១៩៩៣ ជនជាតិខ្មែរ មុខរបរ លាងម៉ូតូ មានទីលំនៅ ភូមិតាចក សង្កាត់សំបួរក្រុង ខេត្តសៀមរាប។ (ចាត់ចែង និងប្រើប្រាស់) (មានសារធាតុ ញៀននៅក្នុងខ្លួន) ។ ៥–ឈ្មោះ រីក ស្រីពេជ្រ ភេទស្រី ឆ្នាំកំណើត ១៩៨៩ ជនជាតិខ្មែរ មុខរបរ លក់ដូរ មានទីលំនៅភូមិប្រឡាយ ឃុំខ្នាត ស្រុកពួកខេត្តសៀមរាប ។ (ចាត់ចែង និងប្រើប្រាស់) (មានសារធាតុ ញៀននៅក្នុងខ្លួន) ។

ក្នុងប្រតិបត្តិការ ចុះបង្ក្រាបបទល្មើសនេះ សមត្ថកិច្ចស្រាវជ្រាវ និងដកហូតវត្ថុតាងបានរួមមាប៖ ម្សៅមេតំហ្វេតាមីន ចំនួន០៣កញ្ចប់ ស្មើនឹងទម្ងន់០.២៧ក្រាម (ទម្ងន់សុទ្ធ) ឧបករណ៍ប្រើប្រាស់គ្រឿងញៀនខុសច្បាប់ មួយចំនួន និងទូរស័ព្ទដៃចំនួន ០៧គ្រឿង ។

បច្ចុប្បន្ន ជនសង្ស័យព្រមទាំងវត្ថុតាង ត្រូវបានការិយាល័យជំនាញ បញ្ជូនទៅសាលាដំបូងខេត្តសៀមរាប ថ្ងៃទី០៩ ខែ វិច្ឆិកា ឆ្នាំ២០២១ ៕

មតិយោបល់