ព័ត៌មានជាតិ

លោក ស៊ី ជិនពីង ព្រមានពីការវិលត្រឡប់ទៅរកយុគសម័យសង្រ្គាមត្រជាក់ ក្នុងតំបអាស៊ីប៉ាស៊ីហ្វិក

(ប៉េកាំង)៖ ប្រធានាធិបតីចិនលោក ស៊ី ជិនពីង នៅថ្ងៃព្រហស្បតិ៍នេះបានព្រមានប្រឆាំងនឹងការវិលត្រឡប់ទៅរកភាពតានតឹង នៃយុគសម័យសង្រ្គាមត្រជាក់សាជាថ្មី
នៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក។

លោក ស៊ី ជិនពីង ធ្វើការកត់សម្គាល់បែបនេះ នៅក្នុងសន្និសីទធុរកិច្ចមួយតាមប្រព័ន្ធវីដេអូ នៅឯកិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក និងចំពេលកំពុងមានទំនាក់ទំនងកាន់តែតានតឹង ជាមួយសហរដ្ឋអាមេរិក។ ស្ថិតក្នុងឱកាសនោះ លោក ស៊ី ជិនពីង បានបញ្ជាក់ថាការប៉ុនប៉ងធ្វើសង្រ្គាមត្រជាក់ ឬការឡោមព័ទ្ធភូមិសាស្ត្រនយោបាយនោះ នឹងទទួលបរាជ័យ ហើយតំបន់អាស៊ី-ប៉ាស៊ីហ្វិកទាំងមូល មិនអាច និងមិនគួរវិលត្រឡប់ទៅរកការប្រឈមមុខដាក់គ្នា និងការបែកបាក់ ក្នុងយុគសម័យសង្រ្គាមត្រជាក់ជាថ្មីនោះទេ។

បន្ថែមពីលើនេះ លោកប្រធានាធិបតីចិន ក៏បានជំរុញផងដែរឱ្យបណ្ដាប្រទេសទាំងអស់ ធ្វើកិច្ចសហប្រតិបត្តិការនឹងគ្នា ក្នុងស្ដារសេដ្ឋកិច្ចឡើងពីវិបត្តិ COVID-19 និងដោះស្រាយការប្រែប្រួលអាកាសធាតុ៕

ប្រភព៖​​​​​​ AFP

 

មតិយោបល់