ព័ត៌មានជាតិ

រថយន្តកូរ៉េបើកបរក្នុងល្បឿនលឿនរេចង្កូតទៅបុករះកន្លែងលក់ដូរ និងបន្តទៅបុកម៉ូតូ បណ្តាលឲ្យមនុស្ស២នាក់រងរបួសធ្ងន់

ភ្នំពេញ÷បុរសម្នាក់រួមដំណើរជាមួយនិងស្រ្តីម្នាក់ទៀត បានបើករថយន្តកូរ៉េមួយគ្រឿងតាមបណ្តោយផ្លូវ២១៧ ក្នុងល្បឿនលឿនបានរេចង្កូតទៅបុ.ករះកន្លែងលក់ដូរនិងបន្តទៅបុ.កម៉ូតូមួយគ្រឿងទៀត ទៅផ្ទប់ចូលផ្ទះពលរដ្ឋបណ្តាលឲ្យខូចខាតសម្ភារ:មួយចំនួន និងរងរបួសបុរស២នាក់ធ្ងន់ស្រាលត្រូវបានរថយន្តសាមុយដឹកយកទៅសង្រ្គោះភ្លាមៗ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរបានកើតឡើងកាលពីវេលាម៉ោង៨និង៥០នាទីយប់ថ្ងៃទី១១ ខែវិច្ឆិកាឆ្នាំ ២០២១ ដែលស្ថិតនៅតាមបណ្ដោយផ្លូវ ២១៧ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោរាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីពលរដ្ឋនៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថាមុនកើតហេតុគេបានឃើញបុរសម្នាក់រួមនឹងស្រ្តីម្នាក់ទៀត បានបើករថយន្តកូរ៉េពណ៌សមួយគ្រឿងពាក់ផ្លាកលេខ ភ្នំពេញ 2H-0793 បើកតាមបណ្តោយផ្លូវ២១៧ក្នុងទិសដៅពីលិចមកកើតក្នុងល្បឿនយ៉ាងលឿន មកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតរថយន្ត ទៅបុ.ករះកន្លែងលក់ដូរខូចខាតសម្ភារ:មួយចំនួន រួចបន្តទៅបុកម៉ូតូ១គ្រឿងទៀត ទៅផ្ទប់ចូលរបងផ្ទះពលរដ្ឋបណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់ និងម្នាក់ទៀតរងរបួសស្រាល ហើយភ្លាមៗនោះដែរ សមត្ថកិច្ចក៏បានចុះមកដល់ឃាត់ខ្លួនអ្នកបើកបរ និងស្រ្តីរួមដំណើរជាមួយ យកទៅអធិការដ្ឋាននគរបាលខណ្ឌដើម្បីធ្វើការសាកសួរចាត់ការបន្តតាមនីតិវិធី។
ក្រោយកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋាន សហការជាមួយនឹងផ្នែកជំនាញចរាចរណ៍ ចុះមកដល់រួចក៏ទំនាក់ទំនងទៅផ្នែកជំនាញចរាចរណ៍ក្រុង ឱ្យចុះមកវាស់វែងយករថយន្តស្ទូចមកស្ទូចយករថយន្តបង្កខាងលើ ទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយនៅពេលក្រោយ៕

មតិយោបល់