កោះកុងៈ នៅថ្ងៃទី ១១ ខែវិច្ឆិកាឆ្នាំ ២០២១ វេលាម៉ោង ២និង១៥នាទី មានករណីមនុស្សស្លាប់នៅចំណុចបន្ទប់ជួល ស្ថិតក្នុងភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។
ក្រោយដឹងដំណឹងកម្លាំងអធិការដ្ឋានក្រុង កម្លាំងជំនាញព្រហ្មទណ្ឌខេត្ត អាជ្ញាធរភូមិ និងគ្រូពេទ្យបានធ្វើការស្រាវជ្រាវពិនិត្យ សាកសពមានឈ្មោះ នាង សុខគា ភេទស្រី អាយុ ៣២ឆ្នាំ មុខរបរនៅផ្ទះ មានស្រុកកំណើតភូមិខកមូស ឃុំអំពៅកើត ស្រុកសួនអំពៅកើត ខេត្តប៉ៃលិន ទីលំនៅបច្ចុប្បន្ន(ជួលបន្ទប់កើតហេតុ)។
សពមានស្នាមខ្សែរឹតក លានអណ្ដាត។
ក្រោយការពិនិត្យឃើញថា ស្លាប់ដោយធ្វើអត្តឃាតចងកនឹងខ្សែនៅមុខបន្ទប់ទឹក។
មូលហេតុ៖ (មានវិបត្តិស្នេហា)។
ក្រោយត្រួតពិនិត្យកោសល្យរួច សពបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕



មតិយោបល់