ព័ត៌មានជាតិ

មុខសញ្ញាជួញដូរគ្រឿងញៀនយ៉ាងសកម្ម៤នាក់ត្រូវបានឃាត់ខ្លួននៅស្រុកកំរៀង

បាត់ដំបងៈ កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ១០និង២៥នាទី នៅ ចំណុចខារ៉ាអូខៅវីធូ ក្រុមទី០១ ភូមិត ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង អនុវត្តតាមយបល់ដឹកនាំរបស់លោកសាត គឹមសាន ស្នងការ នៃសកនងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់របស់លោក កុយ ហៀង ង ស្នងការងផែនការងារប្រឆាំងគ្រឿងញៀន លោក សិខ និមល នាយការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន បនដឹកនាំកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគ ខេត្តបាត់ដំបង សហការជាមួយ កម្លាំងអធិការដ្ឋាននគរបាលស្រុកកំរៀង ដែលមានលោក វេ គឹមចត់ ជាអធិការ បានចុះប្រតិបត្តិការបង្ក្រាបបាន ជួញដូរ ចាត់ចែងឱ្យប្រើប្រាស់ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ០១ករណី ក្នុងបទល្មើសជាក់ស្តែងនិងឃាត់ខ្លួនជនសង្ស័យបានចំនួន ០៤នាក់គឺ៖
១-ឈ្មោះ វ៉ន សុភា ភេទប្រុស អាយុ២៧ឆ្នាំ មានទីលំនៅភូមិស្វាយធំ ឃុំបឹងរាំង ស្រុក
ខេត្តបាត់ដំបង ។
២-ឈ្មោះ វ៉ន សុផល ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅភូមិស្វាយធំ ឃុំ បឹងរាំង ស្រុកកំរៀងខេត្តបាត់ដំបង ។
៣-ឈ្មោះ វឹង ដាវីត ភេទប្រុស អាយុ២៦ឆ្នាំ មានទីលំនៅភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ។
៤-ឈ្មោះ ហម វ៉ាន់ដេត ភេទស្រី អាយុ២៨ឆ្នាំ មានទីលំនៅភូមិស្វាយធំ ឃុំ បឹងរាំង ស្រុក ខេត្តបាត់ដំបង ។

-*វត្ថុតាងចាប់យកបានរួមមាន៖
-ថ្នាំញៀនប្រភេទកេតាមីន (KETAMIN) ចំនួន ០៥ថង់ ទម្ងន់ ៣៧,៩៩ក្រាម (ទាំងសម្បក)
-ថ្នាំញៀនប្រភេទអ៊ិចស្តាស៊ី (MDMA) ចំនួន ១៧៨គ្រាប់ ទម្ងន់ ៦២,៣៥ក្រាម
-ម្សៅសស្រអាប់ច្រកក្នុងថង់ប្លាស្ទិកពណ៌សថ្លាចំនួន ០១ថង់ ទម្ងន់ ៨៧,៧០ក្រាម (ទាំងសំបក
ធាតុញៀន)
-ទូរស័ព្ទដៃចំនួន ០៤គ្រឿង (ចាស់)
– ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀនលក់ចំនួន ០២គ្រឿង
-ថង់សម្រាប់រំលែកច្រកថ្នាំញៀនលក់មួយចំនួន ។

នៅពេលនេះជនសង័្សយនិងវត្ថុតាង សមត្ថកិច្ចបាននឹងកំពុងរៀបចំសំណុំរឿងបញ្ជូនទៅតុលាការអនុវត្តតាមផ្លូវច្បាប់៕

 

មតិយោបល់