ព័ត៌មានជាតិ

ប្រធានក្លឹប Fenerbahce ចង់ឲ្យ Ozil ផ្តោតលើបាល់ទាត់ឡើងវិញ

បរទេស៖ កីឡាករអាល្លឺម៉ង់ Mesut Ozil មកដល់ពេលនេះត្រូវបានមនុស្សជិតស្និទ្ធស្ទើរតែគ្រប់គ្នាប្រាប់ឲ្យងាកមកចាប់អារម្មណ៍និងផ្តោតសំខាន់ទៅលើការប្រកួតបាល់ទាត់ឡើងវិញដោយក្នុងនោះសូម្បីតែប្រធានក្លឹប Fenerbache លោក Ali Koc ក្តីក៏បានផ្ញើសារក្រើនរំលឹកគាត់ផងដែរ។

បុរសវ័យ៣៣ឆ្នាំរូបនេះបានចាប់ផ្តើមលេងនៅក្នុងប្រទេសតួកគីតាំងតែពីខែមករាឆ្នាំ២០២១មកម្ល៉េះបន្ទាប់ពីបានសម្រេចចិត្តក្នុងការចាកចេញពីកាំភ្លើងធំArsenal ប៉ុន្តែលទ្ធផលហាក់មិនដូចទៅនឹងការរំពឹងទុកទាំងកីឡាករនិងក្លឹបឡើយ។

ចុងក្រោយនេះមិនត្រឹមតែទំរង់លេងអន់នោះទេសូម្បីតែចំនួនការប្រកួតក៏ថយចុះហើយមិនត្រឹមតែប៉ុណ្ណោះកីឡាករផ្ទាល់តែងតែបានពោលពាក្យថាមិនពេញចិត្តចំពោះស្ថានភាពរបស់ខ្លួនជាមួយនឹងក្លឹប Fenerbahce ទៀតដែលប្រធានក្លឹបលោក Koc បានឆ្លើយតបថានេះគឺជាអ្វីដែលគាត់ត្រូវតែផ្តោតយកចិត្តទុកដាក់ឡើងវិញហើយគួរតែបង្ហាញពីសមត្ថភាពនិងតម្លៃរបស់គាត់ចំពោះក្លឹប៕

មតិយោបល់