កំពង់ធំៈ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង០២និង៣៥នាទីយប់ សិ្ថតនៅចំណុចផ្សារកំពង់ថ្ម ភូមិត្រាស់ ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ មានករណីអគ្គិភ័យ កើតឡើង០១លើក បណ្ដាលឲ្យឆេះតូបលក់អីវ៉ាន់ សរុបចំនួន០៨តូប បណ្តាលឲ្យ រងការខូចខាតមានដូចខាងក្រោមនេះ៖
១.តូបម្ចាស់ឈ្មោះ ឃី ម៉េងឃៀង ភេទប្រុស អាយុ៤២ឆ្នាំ ទីលំនៅបច្ចុប្បន្ន ភូមិព្រៃតាត្រាវ ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ឆេះតូបចំនួន ០២តូប ទំហំ៦មx៤ម ធ្វើអំពីដែកប្រក់ស័ង្កសី ជញ្ជាំងស័ង្កសី ខូចខាតសម្ភារៈរួមមានៈ -គ្រឿងបន្លាស់រថយន្ត អស់ទាំងស្រុង (ទាំង២ តូប) ។ ២.តូបកាត់សក់ម្ចាស់ឈ្មោះ គង់ ភេទប្រុស អាយុ៦៣ឆ្នាំ ទីលំនៅបច្ចុប្បន្ន ភូមិបន្ទាយយមរាជ ឃុំប្រាសាទ ស្រុកសន្ទុក ទំហំ ៣ម x ៤ម ខូចខាតសម្ភារៈកាត់សក់មួយចំនួន ។ ៣.តូបលក់គ្រឿងអគ្គិសនី ម្ចាស់ឈ្មោះ ស៊ុយ គឹមលាង ភេទប្រុស អាយុ៤៩ឆ្នាំ ទីលំនៅបច្ចុប្បន្ន ភូមិត្រស់ឃុំ បល្ល័ង្ក ស្រុក បារាយណ៍ ឆេះតូប០១ខ្នងទំហំ ៣ម x ៤ម ធ្វើអំពីដែកប្រក់ស័ង្កសី ជញ្ជាំងស័ង្កសី ខូចខាត សម្ភារៈរួមមានគ្រឿង អគ្គិសនីមួយចំនួន ។ ៤.តូបលក់គ្រឿងបន្លាស់រថយន្ត ម្ចាស់ឈ្មោះ ឃឿង ធា ភេទប្រុស អាយុ៥១ឆ្នាំ មានទីលំ នៅបច្ចុប្បន្ន ភូមិត្រាស់ ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ឆេះតូបចំនួន០១តូប ទំហំ៣ម x ៤ម ធ្វើអំពីដែកប្រក់ស័ង្កសី ជញ្ជាំងស័ង្កសីខូចខាត សម្ភារៈគ្រឿងបន្លាស់រថយន្តអស់ទាំងស្រុង ។ ៥.តូបលក់នាឡិកាម្ចាស់ឈ្មោះ ណា លី ភេទប្រុស អាយុ៥០ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ភូមិធន់មោង ឃុំកំពង់ថ្ម ស្រុកសន្ទុក ឆេះតូបចំនួន០២តូប ទំហំ៦ម x ៤ម ធ្វើអំដែកប្រក់សង្ក័សី ជញ្ជាំងស័ង្កសី ខូចខាតសម្ភារៈគ្រឿង បន្លាស់នាឡិកា និងនាឡិកាមួយចំនួន ។ ៦.តូបលក់គ្រឿងបន្លាស់រថយន្តម្ចាស់ឈ្មោះ ឃី កែវរ៉ាវិន ភេទប្រុស អាយុ៥៣ឆ្នាំ មានទីលំ នៅបច្ចុប្បន្ន ភូមិត្រាស់ ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ឆេះតូបចំនួន០១តូប ទំហំ៣ម x ៤ម ធ្វើអំពីដែកប្រក់ស័ង្កសី ជញ្ជាំងស័ង្កសីខូចខាត សម្ភារៈ គ្រឿងបន្លាស់រថយន្តអស់ទាំងស្រុង ។
មូលហេតុ៖ បណ្តាលមកពីការឆ្លងចរន្តអគ្គិសនី ។
ករណីអគ្គិភ័យខាងលើនេះ កម្លាំងសមត្ថកិច្ចនគរបាល ចេញរថយន្តពន្លត់អគ្គិភ័យ អន្តរាគមន៍សរុបចំនួន០៦គ្រឿង៖
១.រថយន្តអគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តចំនួន០៣គ្រឿងប្រើប្រាស់ទឹកអស់ចំនួន០២រថយន្តស្មើនឹង១០,៥ម៉ែត្រគុប
២.រថយន្តអគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកបារាយណ៍ចំនួន០២គ្រឿងប្រើប្រាស់អស់២រថយន្តស្មើនឹង៦.៥ម៉ែត្រគុប
៣.រថយន្តអគ្កិភ័យរបស់អធិការដ្ឋាននគរបាលស្រុកសន្ទុកចំនួន០១គ្រឿងប្រើប្រាស់ទឹកអស់ចំនួន១រថយន្តស្មើនិង៤ម៉ែត្រគុប ។
សរុបប្រើប្រាស់ទឹកអស់ចំនួន២១ម៉ែត្រគុប ៕

មតិយោបល់