ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់​ ករណីលួច

កណ្ដាលៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ០៨ និង ៣០នាទី មានករណីអំពើលួច (ទូរស័ព្ទ និង លុយ) នៅចំណុចភូមិព្រែកស្លែង ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល ។

ជនរងគ្រោះឈ្មោះ សុខ លីម ភេទស្រី អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរមុខរបរកម្មករនីរោងចក្រ មានទីលំនៅភូមិព្រែកស្លែង ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល ។
ជនសង្ស័យ (ឃាត់ខ្លួន)ឈ្មោះ រ៉ា ដា ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រែកស្លែង ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល ។

វត្ថុតាង៖
១. ទូរស័ព្ទដៃ ចំនួន ០១គ្រឿង ពណ៌ស ម៉ាក វីវ៉ូ (ជារបស់ជនរងគ្រោះ) ។
២. ប្រាក់រៀល ចំនួន ១០០,០០០៛ (មួយសែនរៀល) ។
(ជាបស់ជនរងគ្រោះដាក់ក្នុងទូរស័ព្ទ)

នៅថ្ងៃ ខែ ឆ្នាំនិងវេលាម៉ោងកើតហេតុខាងលើ ជនរងគ្រោះបានសាកថ្មទូរស័ព្ទរបស់ខ្លួននៅក្នុងផ្ទះ ស្រាប់តែជនសង្ស័យបានធ្វើសកម្មភាពលួចយកទូរស័ព្ទ និង លុយ ខាងលើរួចបានគេចខ្លួនទៅសំងំដេកនៅក្នុងផ្ទះ ។ ភ្លាមៗនោះជនរងគ្រោះបានខ្ចីទូរស័ព្ទពីបងដើម្បីចុចតេរក ហើយក៏បានលឺសូរសំឡេងទូរសព្ទរោទ៍ នៅលើផ្ទះជនសង្ស័យ ក៏បានរាយការណ៍មកសមត្ថកិច្ចនគរបាលប៉ុស្តិ៍តាលន់ឲ្យជួយអន្តរាគមន៍ ។

ក្រោយពេលទទួលបានពត៌មានខាងលើភ្លាម កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាលន់ បានចុះដល់កន្លែងកើតហេតុ និងបានឃាត់ខ្លួនជនសង្ស័យ រួមទាំងវត្ថុតាងបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាងដើម្បីកសាងសំណុំរឿងអនុវត្តតាមនីតិវិធី ៕

មតិយោបល់