ព័ត៌មានជាតិ

ផ្ទុះសេខ្សែភ្លើងបង្កជាអគ្គិភ័យ ឆេះផ្ទះអស់ចំនួន០២ល្វែង នៅខណ្ឌដង្កោ

ភ្នំពេញ: នាវេលាម៉ោង១៣និង៤០នាទីរសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ មានករណីអគ្គិភ័យបានឆាបឆេះផ្ទះមួយកន្លែង ហេតុការណ៍នេះកើតឡើងស្ថិតនៅចំណុចក្នុងបុរីពិភពថ្មីគូស្រូវ៣ ផ្ទះលេខ៣៥ ផ្លូវលេខ៣៧ ផ្លូវ១២ម៉ែត្រ ភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ហេតុការណ៍អគ្គិភ័យឆាបឆេះនេះ បណ្តាលមកពីផ្ទុះសេខ្សែភ្លើង បង្កជាអគ្គិភ័យ ហើយធ្វើឲ្យខូចខាតឆេះផ្ទះអស់ចំនួន០២ល្វែង ទំហំផ្ទះ (៤,២ម៉ែត្រ X ១២ម៉ែត្រ ) និងសម្ភារ:មួយចំនួនទៀត ។

នៅវេលាម៉ោង១៤និង២៥នាទី ថ្ងៃខែឆ្នាំដដែល អគ្គិភ័យនេះត្រូវបានពន្លត់បានទាំងស្រុង ដោយប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យ រាជធានីភ្នំពេញ ចំនួន១គ្រឿង និងឡានទឹករបស់បុរីពិភពថ្មី ចំនួន២គ្រឿង ៕

មតិយោបល់