ព័ត៌មានជាតិ

ម៉ូតូពីរគ្រឿងបើកលឿនបុកគ្នាពេញទំហឹង បណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ទាំងសងខាង

បន្ទាយមានជ័យ: យោងតាមផេក ផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា អ្នកបើកបរទាំងសងខាងរបួសធ្ងន់ម៉ូតូទាំង ០២ គ្រឿងខូចខ្ទេច ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូបុកជាមួយម៉ូតូកើតឡើងនៅវេលាម៉ោង០៤និង៤០នាទីល្ងាច ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ លើផ្លូវលេខ២៥៨ នៅចំណុចភូមិបន្ទាយថ្មី ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្ដបន្ទាយមានជ័យ ។

នគរបាលស្រុកអូរជ្រៅបានឲ្យដឹងថា មុនពេលកើតហេតុ មានម៉ូតូ ០១គ្រឿងម៉ាកអ៊ិចសង់ទ័រ ពណ៌លឿង គ្មានស្លាកលេខ បើកបរដោយ ឈ្មោះ ផៃ ផាត ភេទប្រុស អាយុ២៣ឆ្នាំ មានលំនៅភូមិបន្ទាយថ្មី ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្ដបន្ទាយមានជ័យ ក្នុងទិសដៅពីត្បូងទៅជើង ពេលទៅដល់កន្លែងកើតហេតុ មានម៉ូតូ០១គ្រឿងទៀត ម៉ាកហុងសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម 1D 9668 បើកបរដោយឈ្មោះ សីហា ភេទប្រុស អាយុ២០ឆ្នាំ នៅភូមិប្រាសាទ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ បើកបក្នុងទិសដៅពីជើងទៅត្បូង ។

មូលហេតុ៖ បង្កឲ្យកើតមានគ្រោះថ្នាក់ អ្នកបើកម៉ូតូអិចសង់ទ័រ បើកក្នុងល្បឿនលឿន បានទៅបុកម៉ូតូហុងដាឌ្រីម ពេញទំហឹង បណ្តាលឲ្យរបួសធ្ងន់ទាំងសងខាង ។

ប្រភពដដែលបានបញ្ជាក់ថា ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ អ្នកបើកបរទាំង០២នាក់ រងរបួសធ្ងន់ ត្រូវបាននគរបាល បញ្ជូនទៅសង្រ្គោះ នៅមណ្ឌលសុខភាពឃុំអូរបីជាន់ ចំណែកម៉ូតូខូចធ្ងន់ទាំង០២គ្រឿងយកមករក្សាទុក នៅប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំអូរបីជាន់ រង់ចាំធ្វើការដោះស្រាយនៅពេលក្រោយ ៕

មតិយោបល់