ព័ត៌មានជាតិ

មានបាត់សាច់ញាតិទេបងប្អូន! បុរសពីរនាក់ជិះម៉ូតូបុករថយន្ត បណ្តាលឲ្យដួលស្លាប់ទាំងពីរនាក់

កំពង់ស្ពឺ: យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង២និង១០នាទី លើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ (32-33) ចំណុចភូមិព្រៃគុយ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង បណ្តាលឲ្យមនុស្សចំនួន០២នាក់ បានស្លាប់នៅនឹងកន្លែងកើតហេតុ ។

សមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុ មានម៉ូតូ០១គ្រឿង មិនស្គាល់ម៉ាក អ្នកបើកបរភេទប្រុស មិនស្គាល់អត្តសញ្ញាណ (ស្លាប់) អ្នករួមដំណើរម្នាក់ ភេទប្រុស មិនស្គាល់អត្តសញ្ញាណ (ស្លាប់) បើកបរពីលិចទៅកើត មកដល់ចំណុចខាងលើ បានទៅបុករថយន្ដ១គ្រឿង មិនស្គាល់ម៉ាក ពណ៌ ស្លាកលេខ (បើកគេចក្រោយពេលកើតហេតុ) ដែលកំពុងបើកបរពីកើតទៅលិច បញ្ច្រាសទិសគ្នា ។ ក្រោយកើតហេតុសមត្ថកិច្ច បានយកសពទៅតម្កល់នៅមន្ទីរពេទ្យចោមចៅ រង់ចាំសាច់ញាតិ មកទទួលយក ទៅធ្វើបុណ្យ ។

សមត្ថកិច្ចបន្ថែមថា៖ វត្ថុតាងម៉ូតូ និងរថយន្ដកំពុងស្រាវជ្រាវ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធី ។

អាស្រ័យហេតុនេះ សូមសមាជិកក្រុមគ្រួសារសព ឬអ្នកដែលបានស្គាល់សព ដែលមានភិនភាគដូចក្នុងរូបនេះ មេត្តាទំនាក់ទំនង មកអធិការដ្ឋាននគរបាលស្រុកសំរោងទង៖ 010229838 / 015530670 / 016396368 ៕

មតិយោបល់